អាជ្ញាធរខេត្តកំពង់ឆ្នាំងប្រើវិធានការរដ្ឋបាលវាយកំទេចតូបនិងផ្ទះល្វែង ២កន្លែងក្នុងចំណោម៥កន្លែងនៅមុខផ្សារពន្លៃ ដើម្បីពង្រីកផ្លូវជាតិលេខ៥ បន្ទាប់ម្ចាស់ផ្ទះនិងតូបព្រមទទួលសំណងតែមិនគោរពកិច្ចសន្យា

ខេត្តកំពង់ឆ្នាំង ដោយសារតែម្ចាស់តូប និងម្ចាស់ផ្ទះល្វែង ចំនួន២ កន្លែង ក្នុង
ចំណោម៥កន្លែង នៅចំណុចមុខផ្សារពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៌ មិនគោរពកិច្ចសន្យាជាមួយអន្តរក្រសួង ស្តីពីការពង្រីកផ្លូវជាតិលេខ៥ ទើបនៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ម្សិលម៉ិញនេះ សមត្ថកិច្ចចម្រុះថ្នាក់ស្រុក និងខេត្ត បានចុះអនុវត្តវិធានការរដ្ឋបាលវាយកំទេចចោល ដើម្បីកសាងនិងពង្រីកផ្លូវជាតិលេខ៥ ។

ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំ សមត្ថកិច្ចចម្រុះ ចុះអនុវត្តវិធានការរដ្ឋបាលនេះ បានបញ្ជាក់ថា៖ម្ចាស់ផ្ទះនិ ងម្ចាស់តូបទាំង ៤ កន្លែងក្នុងចំណោម៥ កន្លែងខាងលើនេះ កន្លង
មកធ្លាប់បានទទួលថវិការផលប៉ះពាល់ និងធ្វើកិច្ចសន្យាថានិងរុះរើផ្ទះចេញ ជាមួយអន្តរក្រសួង ដែលបានដោះ ស្រាយផលប៉ះពាល់ក្នុងការ កសាងផ្លូវជាតិលេខ ៥រួចហើយ ។

ចំណែកម្ចាស់តូប១កន្លែងនៅមុខផ្សារពន្លៃ មិនព្រមទទួលយកថវិការ ដោះ ស្រាយផលប៉ះពាល់ពីអន្តរក្រសួង ឡើយ ដោយបានទាមទារសំណងច្រើនហួសហេតុ ។ ប៉ុន្តែក្រោយមក ម្ចាស់តូបនិងម្ចាស់ ផ្ទះ
៤កន្លែងខាងលើនេះមិនព្រមរុះរើអីវ៉ាន់ និងរុះរើចេញពីផ្ទះឡើយ ។

ចំណែកអាជ្ញាធរស្រុក និង ខេត្តបានព្យាយាមធ្វើ ការណែនាំជាច្រើនលើក
ទៀត ក៍នៅ តែមិនព្រមចាកចេញ ទើប
នៅរសៀលថ្ងៃទី ០២ ខែឧសភា នេះ សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចអនុវត្តវិធាន ការរដ្ឋបាល ដោយប្រើប្រាស់គ្រឿង ចក្រវាយកំទេចតូប១កន្លែង និងផ្ទះ ល្វែង១កន្លែងក្នុងចំណោម៥ កន្លែង ។ ចំណែកតូបចំនួន៣កន្លែងទៀតនិងបន្តវាយកំទេចចោលនៅថ្ងៃខាងមុខនេះជាបន្តបន្ទាប់ទៀត ។

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ និងរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ផ្ទះដែលបានធ្វើកិច្ចសន្យាជាមួយអន្តរក្រសួងដោះស្រាយផលប៉ះពាល់រួចហើយនោះ សូមមេត្តាសហការរុះរើអីវ៉ាន់ និងផ្ទះចេញឲ្យបានរួចរាល់ បើពុំនោះទេសមត្ថកិច្ចចម្រុះ និងអនុវត្តវិធានការរដ្ឋបាលដោយមិនលើកលែង និងមិនទទួលខុសត្រូវ ចំពោះការបាត់
បង់ខូច ខាតសម្ភារៈនៅក្នុងផ្ទះឡើយ ៕
សុខ គឹមសៀន ៣.០៥.២០២២