ប្រជាពលរដ្ឋប្រជ្រៀតគ្នាចូលធ្វើនិងសុំពន្យាប័ណ្ណព្រំដែន (Border Pass) មានលក្ខ័ខ័ណ្ឌងាយជាងគេក្នុងការធ្វើដំណើរចូលប្រទេសថៃ

បន្ទាយមានជ័យ៖ដោយសារប័ណ្ណព្រំដែនកម្ពុជា ថៃ(Border Pass) មានលក្ខ័ខ័ណ្ឌងាយជាងគេក្នុងការធ្វើដំណើរចូលប្រទេសថៃ ក្រោយបើកព្រំដែនឡើងវិញ :ប្រជាពលរដ្ឋនិងមន្ត្រីប្រជ្រៀតគ្នាចូលធ្វើនិងសុំពន្យាសុពលភាព ។
រយះពេល ២ថ្ងៃមកនេះ (ថ្ងៃទី០១-០២ខែឧសភាឆ្នាំ២០២២) ប្រជាពលរដ្ឋ និងពលករកម្ពុជាបានសម្រុកទៅធ្វើប័ណ្ណព្រំដែននោះនៅកន្លែងផ្តល់សេវានាកាតិយាល័យច្រកចេញ ចូលតែមួយខេត្តបន្ទាយមានជ័យដែលស្ថិតនៅជាន់ផ្ទាល់ដីនៃអគារសាលប្រជុំធំខេត្តបន្ទាយមានជ័យ ផ្លូវជាតិលេខ៥ ភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរូសោភ័ណ។
បំណងរបស់អ្នកស្នើសុំធ្វើថ្មីនិងអ្នកមានស្រាប់ តែសុំពន្យាសុពលភា ពគឺសម្រាប់ឆ្លងដែនពីកម្ពុជាទៅថៃក្នុងជម្រៅ២ខេត្ត សម្រាប់ខេត្តបន្ទាយមានជ័យគីចូលទៅខេត្តស្រះកែវនិងខេត្តប្រជីនបូរី ។
ឯកឧត្ដម អ៊ុ.រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំបន្ថែម បន្ទាន់អោយមន្ត្រីនិងក្រុមការងារបង្កើនប្រតិបត្តិការបំពេញបែបបទនេះជូនពលរដ្ឋដែលមានលំនៅជាប់តំបន់ព្រំដែនភូមិសាស្ត្រខេត្តបន្ទាយមានជ័យ អោយទាន់ពេលដែលបងប្អូនត្រូវការនៅពេលភាគីថៃបើកព្រំដែនគោកអោយអ្នកដំណើរឆ្លងចូលប្រទេសថៃបានវិញនៅឡើយ។
ឯកឧត្ដម អ៊ុ រាត្រីបានឲ្យដឹងបន្តថា: ជាង២ឆ្នាំមកហើយដែលពលរដ្ឋ មិនអាចធ្វើដំណើរទៅប្រទេសថៃបាន ព្រោះគេបិទប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ។
ក្នុងនោះប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលជាច្រើននាក់ប្រើប័ណ្ណព្រំដែនកម្ព្ជជា ថៃ(Border Pass) ក៏មិនអាចឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដើម្បីចូលទៅប្រកបរបរ ,ទៅរកការងារធ្វើនិងក្នុងបំណងផ្សេងទៀតនៅ២ខេត្ត នៃប្រទេស ថៃ។
លោក ឈឺន សុរិយា ប្រធានអង្គភាពច្រកចេញ ចូលសាលាខេត្តបន្ទាយមានជ័យបានប្រាប់ថា : ពីក្នុងអំឡុងមុននិងថ្ងៃ ដែលបើកព្រំដែនឡើងវិញសម្រាប់អ្នកធ្វើដំណើរ(ពលរដ្ឋកម្ពុជា)ចូលប្រទេសថៃនេះ មានពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យជាច្រើនបានមកស្នើសុំធ្វើប័ណ្ណព្រំដែន(Border Pass) ។
ក្នុងនោះ អ្នកធ្វើថ្មីច្រើនជាងអ្នកស្មើសុំពន្យាប័ណ្នព្រំដែនព្រោះ ការពន្យា២ឆ្នាំ ត្រូវគិតបញ្ជូលពីកាលបរិច្ឆេទក្នុងអំឡុងជិត២ឆ្នាំមុនដែលមិនអាចប្រើប្រាសបានក្នុងអំឡុងបិទប្រទេសដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ និងក៏ត្រូវបញ្ជូនឯកសារ បែបបទទៅស្នើសុំទៅក្រសួងមហាផ្ទៃព្រោះទម្រង់នេះបានបញ្ជូលជាប្រព័ន្ធរួចហើយ ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យបានធ្វើពង្រាងសេចក្តីប្រកាសព័ត៌មានមួយជូនសាធារណ:ជន ដែលនឹងចេញផ្សាយនាថ្ងៃទី០៣ខែឧសភាឆ្នាំ២០២២ ដែលមានសេចក្តីថា :រដ្ឋបាលខេត្ត តាមរយ:អង្គភាពច្រកចេញ ចូលតែមួយ សាលាខេត្ត មានបម្រើសេវារដ្ឋបាលជូនពលរដ្ឋ ក្នុ,ងនោះមានការងារផ្តល់សេវានៃការផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋ ដែលមានអាស័យដ្ឋានស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។
សេវានោះរួមមាន : តម្លៃនិងសុពលភាព : ១/ ការធ្វើប័ណ្ណព្រំដែនកម្ពុជា ថៃ(ថ្មី) តម្លែ២០.០០០រឿន/១ប័ណ្ណ
២/ ការបន្តសៀវភៅប័ណ្ណព្រំដែន កម្ពុជា ថៃ តម្លៃ២០ ០០០រៀល/១ប័ណ្ណ ។ និង៣/ការបន្តសុពលភាពប័ណ្ណព្រំដែនកម្ពុជា ថៃ តម្លៃ១០.០០០រៀល/១ប័ណ្ណ(សៀវភៅចាស់) ។
មានសុពលភាពរយ:ពែល ០២ឆ្នាំ ។
ប័ណ្ណព្រំដែនកម្ពុជា ថៃ (Border Pass) ធ្វើជូនតែប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនិងខេត្តជាប់ព្រំដែនថៃដទៃទៀតដែលមានច្រកព្រំដែនអន្តរជាតិ យកទៅប្រើប្រាស់ក្នុងកិច្ចការចាំបាច់ដែលមានលក្ខណ:រួមមាន។
ពាក្យស្នើរសុំប័ណ្ណព្រំដែន មានបែបបទមួយចំនួន:
១/ច្បាប់ ដោយមានបិតរូបថតនិងចុះហត្ថាលេខា ឬផ្តិតមេដៃ នៅលើពាក្យស្នើរសុំ.។២/រូបថតរបស់សាមីុខ្លួន៤គុណនិង៦ ចំនួន២សន្លឹក ៣ /អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចំលង១ច្បាប់ ។៤/សេចក្តីចំលងសំបុត្រកំណើត សំបុត្របញ្ជាក់កំណើតចំនួន១ច្បាប់ ៥/សេចក្តីចំលងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅចំនួន១ច្បាប់ ៦/កូនចាប់ពីអាយុ១២ឆ្នាំចុះមិនបាច់ធ្វើ អាចរួមដំណើរជាមួយឪពុកម្តាយបាន ៧/តំម្លៃសេវាក្នុង១ច្បាប់ប័ណ្ណព្រំដែនកម្ពុជា ថៃ(Border Pass) ចំនួន២០.០០០រៀល ។
រយៈពេលផ្តល់សេវាយ៉ាងយូរ៥ថ្ងៃបន្ទាប់ពីបានទទួលពាក្យស្នើរសុំ៕
អ្នកដំណើរដែល ត្រូវ ធ្វើដំណើរ ពី កម្ពុជា ទៅកាន់ ប្រទេស ថៃ តាមផ្លូវ អាកាស និង ផ្លូវគោក ត្រូវបាន បែងចែក ជា ៣ ប្រភេទ ហើយក៏ ត្រូវអនុវត្ត តាម ល័ក្ខខ័ណ្ឌ ផ្សេងគ្នា ផងដែរ ។ប្រភេទទី១និងទី២ (ប្រើលិខិតឆ្លងដែន(Passport) មុនឆ្លងដែរ មានលក្ខ័ខ័ណ្ឌច្រើន ស្មុគ្រស្មាញ និងប្រាក់លើធានារ៉ាប់រង ព្យាបាល ជំងឺ កូ វីដ ១៩ ផងទៀត ។ គឺមានតែប្រភេទទី ៣. ដែលងាយស្រួលជាងគេ គឺអ្នកដំណើរ ដែលជា ប្រជាជន ក្នុង ខេត្ត ជាប់ ព្រំដែន ហើយ កាន់ ប័ណ្ណ ព្រំដែន (Border Pass) ៈ ១. មិន តម្រូវឱ្យ ចុះឈ្មោះ Thailand Pass ទេ ។ ២. មិន តម្រូវឱ្យមាន ធានារ៉ាប់រង ទេ ។ ៣. ត្រូវជា អ្នក ដែល បាន ចាក់ វ៉ាក់សាំង ពេញលេញ តែប៉ុណ្ណោះ ។ ៤. ការធ្វើដំណើរ ត្រូវបាន អនុញ្ញាត តែ ក្នុង តំបន់ ដែលមាន ចែង ដោយ កិច្ចព្រមព្រៀងរ វាង កម្ពុជា – ថៃ ប៉ុណ្ណោះ ។ ៥. អាច ស្នាក់នៅ ក្នុងប្រទេស ថៃ មិនត្រូវ លើសពី ៣ ថ្ងៃ (២ យប់ ) ឡើយ ៕ដោយ៖ ឃិន គន្ធា