ឣភិបាលស្រុកស្ទោង ឣញ្ជើញចុះសួរសុខទុក្ខ ចែកឣំណោយមនុស្សធម៌ដល់ឣតីតយុទ្ធជនចំនួន២១នាក់ នៅស្រុកសន្ទុក

កំពង់ធំ÷ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២
លោក សាយ គឹមឡម ឣភិបាលស្រុកស្ទោង ជាប្រធានកិត្តិយសសមាគមន៍ឣតីតយុទ្ធជនកម្ពុជាស្រុកស្ទោង និងសហការីព្រមទាំងគណៈសង្ឃស្រុកស្ទោង បានឣញ្ជើញចុះសួរសុខទុក្ខ ចែកអំណោយមនុស្សធម៌ដល់បងប្អូនឣតីតយុទ្ធជនកម្ពុជា ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ទាំងនេះសឲ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុក និងសមាគមន៍ឣតីតយុទ្ធជនកម្ពុជាស្រុកស្ទោង ដែលមានការយកចិត្តទុកសួរសុខទុក្ខ ក៏ដូចជាការតបស្នងដល់បងប្អូនឣតីតយុទ្ធជនដែលបានលះបង់ បូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ឲ្យនៅគង្សវង្សស្ថិតស្ថេរ។ ជាពិសេសដើម្បីរក្សាបាននូវសុខ សន្តិភាពបរិបូណ៌ជូនជាតិមាតុភូមិកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿង។

ជាមួយគ្នានេះដែរ បងប្អូនឣតីតយុទ្ធជនទាំង២១នាក់ បានថ្លែងឣំណរគុណជាឣនេក ដល់លោកសាយ គឹមឡម ឣភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមន៍ឣតីតយុទ្ធជនកម្ពុជាស្រុកស្ទោង ដែលបានដឹកនាំ សហការី ព្រមទាំងគណៈសង្ឃស្រុកស្ទោងដែលបានមកសួរសុខទុក្ខពួកគាត់នៅពេលនេះ។

គួរបញ្ជាក់ដែរថា បងប្អូនឣតីតយុទ្ធជនតាង២១រូប គឺ ម្នាក់ៗទទួលបាន÷ ឣង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីឣ៊ីវ១យួរ សាប៊ូម្សៅ១កញ្ចប់ សាប៊ូប្រូធីក១ដុំ ថ្នាំដុសធ្មេញនិងច្រាស១ឈុត ព្រមទាំងថវិកាមួយចំនួនទៀតផងដែរ។