ពិធី​ប្រកាស​ប្រគល់​ភារកិច្ច​ជូន​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ធំ

0

កំពង់ធំៈ ពិធី​ប្រកាស​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តកំពង់ធំ ត្រូវបាន​អញ្ជើញ​ចូលរួម ជា​អធិបតីភាព ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល និង​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ប្រធាន អនុប្រធាន កងកម្លាំងប្រដាប់អាវុធ​ចូលរួម កាលពី​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៤​នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ ។​ ​photo 4

លោក ណឹ​ម ចាន់ថា ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ខេត្ត​មាន​ទំនុក និង​មានការ​ជឿជាក់ ពី​ការខិតខំ​ប្រឹងប្រែង អនុវត្តន៍​ការងារ​កន្លងមក ទើបត្រូវ​បានតែងតាំង​ជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ធំ ដែល​ត្រូវបាន​បំបែក​ចេញពី មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​។​ ​Image1

លោក ណឹ​ម ចាន់ថា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ដែល​ទើបតែ​បានតែងតាំង​ថ្មី បាន​ប្តេជ្ញាចិត្ត ចូលរួម​អនុវត្តន៍ គោលនយោបាយ យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល​ទី​៣ និង​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ របស់​រាជរដ្ឋាភិបាល​កម្ពុជា អណ្ណ​ត្តិ​ទី​៥ នៃ​រដ្ឋសភា ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បំពេញភារកិច្ច នៅក្នុង​វិស័យ​រ៉ែ​និង​ថាមពល Image9

ឲ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង រ៉ែ​និង​ថាមពល ក្នុងការ​ស្វែងរក​អ្នកវិនិយោគ​ធនធាន​រ៉ែ និង​អគ្គីសនី​ឲ្យ​អស់ពី​លទ្ធភាព អនុវត្តន៍​រាល់​ការងារ ដែល​ខេត្ត​ប្រគល់​ឲ្យ ព្រមទាំង​សហការ​ជាមួយ​មន្ទីរ និង​អង្គភាព​ជុំវិញ​ខេត្ត ដើម្បី​ថែរក្សា​សាមគ្គី​ផ្ទៃក្នុង បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ខិតខំ​កសាង​ខ្លួន ពង្រឹង​អង្គភាព​ឲ្យ​មាន​គុណភាព តម្លាភាព ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ។​Image3

​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ ស្វា​មគ​មន៍​ចំពោះ​ឯក​ឧ​ត្ត​រដ្ឋលេខាធិការ ដែល​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ប្រគល់​តួនាទី​ភារកិច្ច ជូន​លោក ណឹ​ម ចាន់ថា ប្រធាន​មន្ទីរ​ថ្មី ដែល​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បាន​មាន​ទំនុកចិត្ត ប្រគល់​តួនាទី​និង​ភារៈកិច្ច​ជូន និង​សូម​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ អនុវត្តន៍​តួនាទី​ភារកិច្ច​ក្នុង​វិស័យ​រ៉ែ​និង​ថាមពល​ក្នុង​ខេត្តកំពង់ធំ និង​សូម​ឲ្យ រក្សា​នូវ​ចំណង​សាមគ្គីភាព ផ្ទៃក្នុង​បែងចែក​តួនាទី​ភារៈកិច្ច​ឲ្យ​មាន​ភាពច្បាស់លាស់ ដើម្បី​ភាពជោគជ័យ​ក្នុង ការងារ ។ ​Image4

ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍​ផ្តាំផ្ញើរ ដល់​ប្រធាន​មន្ទីរ​ថ្មី ឲ្យ​មានការ​យកចិត្តទុកដាក់ ខិតខំ​បំរើ​អង្គភាព​ដោយ​ភាពស្មោះត្រង់ ដោយ​រាជរដ្ឋាភិបាល​ដែល​ទើបតែ​បង្កើត​ថ្មី ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ផ្តល់​អដ្ឋិ​ភាព​ដល់​ក្រសួង​រ៉ែ​និង​ថាមពល បំបែក​ជា​ពី​ដោយសារតែ​វិស័យ​រ៉ែ​និង​ថាមពល​មាន​សក្កា នុព​ល​ធំ ការងារ​ក៏​ច្រើន ចំណែក​អាជ្ញាធរ​ប្រេងកាត​ត្រូវបាន​លុបចោល រីឯ​ការងារ​គឺ​អនុវត្តន៍​ដូច​ធម្មតា ព្រមទាំង​បាន​កោតសរសើរ​ចំពោះ​ប្រធាន​មន្ទីរ​ថ្មី ដែល​ធ្លាប់មាន​បទពិសោធន៍ ៧​ឆ្នាំ ទាំង​ការងារ​រ៉ែ និង​អគ្គីសនី ។​ ​ ​ ​Image11Image8 Image5 Image6 Image7