កម្លាំងចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងទីរួមខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង:នៅថ្ងៃទី៦ខែឧសភាឆ្នាំ២០២២នេះកម្លាំងចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានចុះអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅផ្លូវបំបែកចូលសួនសម្ដេចចៅហ្វាវាំងគង់សំអុលដឹកនាំដោយលោកវរសេនីយ៍ត្រីមុយអុីមនាយផ្នែកសណ្ដាប់ឆ្នាប់ក្រុងកំពង់ឆ្នាំងនិងចរាចរណ៍ផ្លូវគោកក្រុងកំពង់ឆ្នាំងបានឃាត់ម៉ូតូក្មេងសិស្សសាលាដែលជិះម៉ូតូមិនគ្រប់លក្ខណៈបច្ចេកទេស ធ្វើចរាចរណ៍តាមដងផ្លូវដើម្បីយកមកអប់រំនៅអធិការដ្ឋាននគរបាលក្រុង។

តាមការបញ្ជាក់ពី លោកវរសេនីយ៍ត្រីមុយ អុីម នាយផ្នែកសណ្ដាប់ធ្នាប់ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ក្រុមក្មេងមួយក្រុមនេះគឺកម្លាំងចរាចរណ៍ក្រុងកំពង់ឆ្នាំងបានធ្វើការអប់រំជាច្រើនសារមកហើយតែពួកក្មេងទាំងនេះនៅតែមិនរាងចាលលុះមកដល់ម៉ោង 8 និង 30 នាទីព្រឹកថ្ងៃទី 6 ខែឧសភាឆ្នាំ 2022 នេះកម្លាំងរបស់លោកបានចុះអនុវត្តច្បាប់ចរាចរណ៍នៅចំណុចផ្លូវបំបែកចូលសួនសម្ដេចចៅហ៊្វាវាំង គង់ សំអុលក៏បានជួបនិងក្រុមក្មេងទាំងនេះដ៍ដែលទើបកម្លាំងរបស់លោកបានយកមកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីធ្វើការអប់រំបន្តទៀត ។

លោកឆាយ ខេមរត្ន អធិការនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងលោក ហង្ស ប៊ុនហាក់អធិការរងចរាចរណ៍ផ្លូវគោកក្រុងកំពង់ឆ្នាំងនិងលោកវរសេនីយ៍ត្រី មុយ អុីម នាយផ្នែកសណ្ដាប់ធ្នាប់ក្រុងកំពង់ឆ្នាំង ក៏បានធ្វើការអំពាវនាវក៏ដូចជាសំណូមពរទៅអាណាព្យាបាលក្មេងទាំងអស់ មេត្តាជួយអប់រំបន្ថែមទៀតដល់ពួកគាត់ផង និងជួយទិញសម្ភារៈឲ្យពួកគាត់ឱ្យគ្រប់លក្ខណៈបច្ចេកទេស តាមច្បាប់ចរាចរណ៍ផ្លូវគោកដែលបានអបរំផ្សព្វផ្សាយកន្លងមកជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយពុំខាន៕សុខ គឹមសៀន