សមាជិកគណបក្សប្រជាជនកម្ពុជាមានជីវភាពលំបាកខ្វះខាតនៅឃុំបន្ទាយស្ទោងបានអំណោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី

សៀមរាប៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ  ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានដឹកនាំ គណបក្សឃុំ.សាខាបក្សភូមិ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនសមាជិកគណបក្ស មានជីវភាពលំបាកខ្វះខាតចំនួន១២ គ្រួសារ  រស់នៅភូមិកុកគ្រួស ភូមិគោកសណ្តែកនិងភូមិឈើទាល ស្ថិតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២   

ឯកឧត្តមសោម ស៊ុន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំពោះសមាជិកគណបក្សទាំងអស់ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ពិសេសសម្តេចខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ ជូនមន្ត្រីរាជការ.កងកម្លាំងប្រដាប់អាវុធ សមាជិកគណបក្ស រួមជាមួយប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយបានគ្រប់ៗគ្នា ធ្វើឱ្យយើងបានរួចផុតពីការទទួលមរណភាពដោយសារជំងឺកូវីដ-១៩និងបើកឲ្យប្រទេស ជាតិយើងមាន ដំណើរការលើគ្រប់វិស័យ ឡើងវិញដូចសព្វថ្ងៃនេះ 

ឯកឧត្តម សោម ស៊ុន បានអំពាវនាវសមាជិកបក្សនិងក្រុមគ្រួសារ ត្រៀមឯកសារនិង លក្ខណៈសម្បត្តិដើម្បី ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗ ដោយអនវត្តន៍នូវគោលការណ៍សមាជិកគណបក្សម្នាក់សន្លឹកឆ្នោតមួយសន្លឹក ចំពោះ  ដល់សមាជិកគណបក្ស ដែលពុំទាន់បានចាក់វ៉ាក់សាំង ដូសទី៣ឬដូសទី៤ ត្រូវអញ្ជើញទៅចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពឬកន្លែងដែលភ្នាក់ងារសុខាភិបាល និងប្រុងប្រយ័ត្នជានិច្ច ក្នុងការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។ 

ឯកឧត្ដម សោម ស៊ុន បានឧបត្ថម្ភជូនសមាជិកបក្ស និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម .មីចំនួន១កេស ឃីដមួយកញ្ចប់ដែលមាន ប៊ីចេង.ប្រេងឆា.ទឹកត្រី  ទឹកស៊ីអ៊ីវ.ម្សៅស៊ុបរ៉ូឌី.ស្ករស.ទឹកដោះគោកំប៉ុងនិងថវិកាមួយចំនួនផងដែរ ។ដោយ ប៊ុន រដ្ឋា