ក្រោយពីទទួលបានពត៌មាន ពីសារព័ត៌មាន វិទ្យុអាស៊ីសេរី Radio free Asia បានផ្សាយថា លោកស្រី សន ចាន់ថន បេក្ខជនមេឃុំគណបក្សភ្លើងទៀន នៅឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ក្រោយពីទទួលបានពត៌មាន ពីសារព័ត៌មាន វិទ្យុអាស៊ីសេរី Radio free Asia បានផ្សាយថា លោកស្រី សន ចាន់ថន បេក្ខជនមេឃុំគណបក្សភ្លើងទៀន នៅឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ អះអាងថាមានជនមិនស្គាល់មុខពីរនាក់បានជិះម៉ូតូ ធាក់ផ្តួលម៉ូតូលោកស្រី ក្រោយពី ចូលរួមឃោសនារកសំឡេងឆ្នោត បណ្តាលឲ្យរបួសជើងម្ខាង ស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ លោកស្រីចាត់ទុករឿងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីរារាំងកុំឲ្យលោកស្រីចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ លោកស្រីបន្តថា បើទោះជាជួបគ្រោះ ថ្នាក់បែបនេះក្ដី ក៏លោកស្រីមិនប្ដឹងទៅប៉ូលិស ដើម្បីឲ្យតាមចាប់ជនប្រព្រឹត្តមកផ្តន្ទាទោសដែរ ព្រោះគ្មានជំនឿទៅលើ សមត្ថកិច្ច ។

ក្រោយពីទទួលបានព័ត៌មានភ្លាម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់កម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ចុះស្រាវជ្រាវ និងបានកោះ អញ្ជើញលោកស្រី សន ចាន់ថន មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្រាសាទ  លោកស្រីបានផ្តល់ចម្លើយ និងអះអាងថាជាគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ (ការកៀរគ្នា) ហើយលោកស្រីក៏បានផ្តល់ចម្លើយ ទៅវិទ្យុអាស៊ីសេរី Radio free Asia ដូចគ្នានិងការផ្តល់ចម្លើយដល់សមត្ថកិច្ច។ ដោយចម្លើយមិនដូចទៅនិងការផ្សាយ របស់សារព័ត៌មាន វិទ្យុអាស៊ីសេរី Radio free Asia ។

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានបន្តចាត់កម្លាំងជំនាញនគរបាលខេត្ត សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការកោះអញ្ជើញ លោកស្រី សន ចាន់ថន មកធ្វើការសាកសួរ និងផ្តល់ចម្លើយម្តងទៀត នៅអធិការដ្ឋាននគរបាលស្រុក។ ក្រោយបន្តនីតិ វិធីសាកសួរដេញដោល អស់រយៈពេល ៣ម៉ោង និង៣០នាទី លោកស្រីបានដឹងពីកំហុសរបស់ខ្លួន ដោយសារភាពថា ៖ ដោយលោកស្រីចង់ចំនេញផ្នែកនយោបាយ និងឲ្យប្រជាពលរដ្ឋគាំទ្រសំឡេងបានច្រើន ទើបលោកស្រីផ្តល់ចម្លើយខុស ទៅសារព័ត៌មាន វិទ្យុអាស៊ីសេរី Padio free Asia ធ្វើឲ្យអាប់ឱនកិត្តិយសរបស់ប្រទេសជាតិ លោកស្រីបានធ្វើការសូមទោស ចំពោះថ្នាក់ដឹកនាំ ពិសេសកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយធ្វើជាលាយលក្ខណ៍ជាអក្សរ និងការនិយាយ ដោយថតជាវីដេអូ ៕