ឯកឧត្តមឧកញ៉ា សៀង ណាំ សូមឲ្យសមាជិកបក្សទៅបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជានៅសង្កាត់គោកចក

សៀមរាប៖ឯកឧត្តមឧកញ៉ា សៀង ណាំ សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តសៀមរាប ជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញជួបធ្វើការសំណេះសំណាលនិងណែនាំឲ្យសមាជិកគណបក្សនៅទូទាំងសង្កាត់គោកចក ក្រុង ខេត្តសៀមរាប ត្រូវត្រៀមខ្លួនទៅបោះឆ្នោតគាំទ្រ ជូនបេក្ខជនក្រុមប្រឹក្សាសង្កាត់គោកចច អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ រួមទាំងបានពន្យល់អំពីរបៀបគូសសន្លឹកឆ្នោតផងដែរ ។ ពិធីសំណេះសំណាលនេះធ្វើ បានធ្វើឡើងនៅភូមិ ត្រពាំងសេះ សង្កាត់គោកចក នៅព្រឹកថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារបក្សខេត្ត ក្រុង ចុះជួយមូលដ្ឋានសង្កាត់ ដែលមានចំនួនសរុបប្រមាណជាងចំនួន ១ពាន់នាក់ ចូលរួម ។
ឯកឧត្តមឧកញ៉ា សៀង ណាំ បានបង្ហាញនូវស្នាដៃជាប្រវត្តិសាស្រ្ត និង សមិទ្ធផលធំៗ ដែលគណបក្សប្រជាជន សម្រេចបាន ជូនប្រទេសជាតិ និង ប្រជាជន ។ ក្នុងនោះក៏បានឧទ្ទេសនាម បង្ហាញពីសមាសភាពបេក្ខជនក្រុមប្រឹក្សាសង្កាត់ ព្រមទាំងបានជម្រាបជូនពីផែនការអភិវឌ្ឍន៍សង្កាត់គោកចក ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ក្នុងអាណត្តិទី៥ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំមូលដ្ឋានបន្ត ។ ឯកឧត្តមឧកញ៉ា សៀង ណាំ បានបញ្ជាក់ថា វាសនាប្រទេសជាតិ គឺស្ថិតលើបងប្អូនទាំងអស់គ្នា ដូច្នេះបងប្អូនត្រូវអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា បោះឆ្នោតឲ្យគណៈបក្សប្រជាជន គឺបោះឲ្យខ្លួនឯង បោះឲ្យក្រុមគ្រួសារខ្លួន ដើម្បីអនាគត់កូនចៅ មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព និង មានការអភិវឌ្ឍន៍ លើគ្រប់វិស័យនៅក្នុងមូលដ្ឋានខ្លួន ។ ឯកឧត្តមឧកញ៉ា ក៏បានលើកផងដែរ ពីសមទ្ធិផលថ្មីៗ នៅលើទឹកដី ក្រុងបុរាណ ដែលផ្តើមចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវផ្លូវ៣៨ខ្សែ និង ការកែលម្អរស្តារស្ទឹង ធ្វើឲ្យក្រុងប្រវត្តិសាស្ត្រមួយ នេះ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ស្អាត ដែលលម្អរទៅដោយភ្លើងបំភ្លឺពេលរាត្រីទៀតផង ។ កត្តាទាំងនេះក៏ជាការ ស្តារឡើងវិញនូវវិស័យទេសចរណ៍ ក្រោយពីមានភាពធូស្រាលនៃជម្ងឺកូវិដ១៩ ហើយមានតែគណបក្សប្រជាជនកម្ពុជា គឺយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ជាពិសេសគណបក្សប្រជាជន បាននាំមកវ៉ាក់សាំងប្រឆាំងការពារជម្ងឺកូវិដ១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយឥតគិតថ្លៃ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ រួចផុតជម្ងឺកូវិ១៩ ។
ក្នុងឱកាសនោះដែរ ក្រុមការងារ ក៏បានពន្យល់សមាជិកបក្សអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រ គណបក្សប្រជាជន នៅសង្កាត់គោកចក ដែលមានលំដាប់លេខរៀងទី១ នៅក្នុងសន្លឹកឆ្នោត និង សំណូមពរឲ្យ សមាជិកបក្សនិងក្រុមគ្រួសារ ត្រៀមឯកសារចូលរួមទៅបោះឆ្នោតជូនបេក្ខជនក្រុមប្រឹក្សាសង្កាត់គោកចក របស់គណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនយើងបន្តការពារសុខសន្តិភាព សុវត្តិភាពជូនប្រជាជន និង ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនតទៅអនាគត ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប