សត្វគោចំនួន៥ក្បាលបានងាប់ ក្រោយពីរន្ទះបាញ់នៅស្រុកថ្មពួក

បន្ទាយមានជ័យ៖នគរបាលបានស្រុកថ្មពួកបានឲ្យដឹងថា៖សត្វគោចំនួន៥ ក្បាល បានងាប់ក្រោយពីមានហេតុការណ៍បាតុភូតធម្មជាតិកើតឡើងដោយរន្ទះបាញ់ ។ករណីរន្ទះបាញ់សត្វគោងាប់នេះបានកើតឡើងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា៖ នៅរសៀល បំណាច់ខែ ឧសភា ឆ្នាំ២០២២ នេះ នៅភូមិសាស្ត្រ ស្រុកថ្មពួក មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំជាមួយខ្សល់និងផ្គររន្ទះយ៉ាងខ្លាំង នៅឃុំចំនួន០៤ មាន៖ឃុំគំរូ ,ឃុំថ្មពួក,ឃុំភូមិថ្មីនិងឃុំគោកកឋិន ។
នគរបាលបានបញ្ជាក់ទៀតថា៖ម្ចាស់គោទី១ឈ្មោះ គត់ សេងគី ភេទប្រុស អាយុ ៣៧ ឆ្នាំ (សត្វគោងាប់) ចំនួន០៤ ក្បាលមេ២និងទី២ម្ចាស់ឈ្មោះគុន កន ភេទប្រុស អាយុ៤០ឆ្នាំ (សត្វគោងាប់) ចំនួន១ ក្បាល ញី ។ម្ចាស់សត្វទាំង២នាក់រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុថ្មពួក ខេត្តបន្ទាយមានជ័យ ។
តាមការបំភ្លឺពីម្ចាស់សត្វគោទាំង០២នាក់ បានរៀបរាប់ថា៖នៅមុនពេលកើតហេតុ គាត់បានយកសត្វគោទៅចងឲ្យស៊ីស្មៅនៅខាងលិចភូមិ នៅពេលឃើញមេក្តៅខ្លាំងក៏ក៏យកគោទៅចងនៅក្រោមដើមឈើ ក្រោយមកក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយខ្សល់និងផ្គររន្ទះ បានបាញ់សត្វគោទាំង៥ក្បាល នោះងាប់តែម្តង។ចំពោះមនុស្សពុំមានគ្រឿថ្នាក់អ្វីនោះទេ ។
ទាក់ទិននឹងមានបាតុភូមិដ៏អាក្រក់នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នេះជារដូវ វស្សា បើទៅធ្វើស្រែ ចម្ការ ឃើញមេឃរកកលនឹងភ្លៀង ត្រូវរត់រកទីកន្លែងដែលមានសុវត្ថិភាព ព្រោះមានភ្លៀងភាគច្រើនគឺលាយឡំជាមួយខ្សល់និងផ្គររន្ទះ ៕ ដោយ៖ ឃិន គន្ធា