ខ្លាំងមែនម្ចាស់ទីតាំងបើកបនល្បែងសង្វៀនជល់មាន់និងអាប៉ោងឈ្មោះ ស្រួចកំពុងដំណើរការយ៉ាងរលូនព្រោះមានលោកវរសេនីយ៍ឯក អ៊ួច ម៉ៅអធិការស្រុកត្រពាំងប្រាសាទជាអ្នកនៅពីក្រោយខ្នង

ខេត្តឧត្ដរមានជ័យ៖ទីតាំងបនល្បែងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចចំការស្វាយ ភូមិត្រពាំងប្រាសាទឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទម្ចាស់ឈ្មោះស្រួចកំពុងបើកដំណើរការយ៉ាងរលូនដោយមិនញញើតច្បាប់។ព្រោះមានលោកវរសេនីយ៍ឯកអ៊ួច មៅអធិការស្រុកត្រពាំងប្រាសាទជាអ្នកនៅពីក្រោយខ្នងនិងជាអ្នកចង្អុលបង្ហាញគ្រប់ពេល។

លោក វរសេនីយ៍អ៊ួច ម៉ៅអធិការស្រុកត្រពាំងប្រាសាទជាអ្នកបើកភ្លើងខៀវដល់ក្រុមម្ចាស់បើកបនល្បែងស៊ីសងគ្រប់ប្រភេទនិងជាអ្នកការពារបនល្បែងទាំងនោះទើបលោកមិនខ្វាយខ្វល់ក្នុងការបង្ការទប់ស្កាត់និងបង្រ្កាប។ជាពិសេសបើសិនជាអ្នកសារព័ត៍មានរាយការជូនលោកភ្លាមដឹងតែអាសន្នធំហើយ.!ក្រុមអ្នកញៀនល្បែងនិងម្ចាស់បើកបនល្បែងដឹងខ្លួនមុននាំគ្នាបំបែកផ្លូវជាក់ជាមិនខាន.។ពាក្យចាស់ពោលថា{បើខ្មោចស្រុក មិន អោយដៃខ្មោចព្រៃក៍មិនដែរ}.។

គេសង្កេតឃើញថានៅស្រុកត្រពាំងប្រាសាទកំពុងបើកចំហដល់ក្រុមអ្នកញៀនល្បែងដែលជាពលរដ្ឋចូលចាក់ភ្នាល់ដាក់លុយរាប់លានក្នុងមួយគួដោយម្ចាស់សង្វៀនឈ្មោះស្រួច ជាអ្នកមើលការខុសត្រូវនិងជារត់ការដល់ចំណានជូនដល់សម្ថតកិច្ចទាំងថ្នាក់ស្រុកដល់ថ្នាក់ខេត្តទើបមិនមានស្ថាប័នពាក់ពន្ធ័ ណាចុះទៅបង្រ្កាប។

ពលរដ្ឋស្នើរសុំនិងសុំសំណូមពរដល់លោក ឧត្ដមសេនីយ៍ទោ ហួត សុធីស្នងការនគរបាលខេត្តនិងឯកឧត្ដមប៉ែន កុលស្យអភិបាលនៃគណះអភិបាលខេត្តនៃគណះបញ្ជាការឯកភាពខេត្ត ឧត្ដរមានជ័យមេត្តាដាក់កម្លាំងចុះដល់ទីតាំងខាងលើផងទាន.!ដើម្បីជួយលុបបំបាត់រាល់បទល្មើសប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ដែលបានកើតឡើង។ជាពិសេសគោរពតាមគោលការភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចដែលប្រមុខរាជរដ្ឋាភិបាលលោកបានណែនាំកន្លងមកនិងចេញក្រសួងមហាផ្ទៃ។

នៅថ្ងៃទី១ខែមិថុនាឆ្នាំ២០២២ក្រុមការងារយើងមិនអាចទំនាក់ទំនងសុំការបកស្រាយបំភ្លឺពីឈ្មោះស្រួច ម្ចាស់ទីតាំងបើកបនល្បែងស៊ីសងសង្វៀនជល់មាន់និងអាប៉ោងបាននៅឡើយទេព្រោះខលចូលគ្មានទទួល។ចំណែកលោក វរសេនីយ៍ឯកអ៊ួច ម៉ៅអធិការស្រុកត្រពាំងប្រាសាទវិញក៍មិនអាចទំនាក់ទំនងដែរព្រោះខលចូលគ្មានអ្នកទទួល៕ដោយ:ចាន់ ធី