លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ មន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានជើញចុះសំណេះសំណាល សួរសុខទុក្ខ មន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន

ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អមដំណើរដោយ សហការី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ

លោកអនុសេនីយ៍ត្រី ហ៊ន ចន្ធូ នាយរងផ្នែករដ្ឋបាលសរុប នៃការិយាល័យបេតិកភណ្ឌ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

 

ក្នុងឱកាសនោះផងដែរ លោកស្នងការ ក៏បានពាំនាំនូវមតិផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាំយកអំណោយប្រគល់ជូននៅគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ មួយចំនួន និងថវិកាចំនួន ៨០០,០០០ រៀល ដល់លោក និងក្រុមគ្រួសារ ផងដែរ ដើម្បីជាការផ្ដល់កម្លាំងចិត្ត លើកទឹកចិត្ត និងជួយសម្រាលបន្ទុកក្នុងការព្យាបាលជំងឺផងដែរ ។

 

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអនុសេនីយ៍ត្រី ហ៊ន ចន្ធូ ព្រមទាំងក្រុមគ្រួសារ ក៏បានថ្លែងអំណគុណចំពោះថ្នាក់ដឹកនាំទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខមន្ត្រីក្រោមឱវាទរាល់ពេលដែលមានទុក្ខលំបាកកើតឡើង ជាក់ស្តែងដូចជារូបលោកផ្ទាល់នៅពេលនេះ ហើយលោកនិងក្រុមគ្រួសារ សូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំង សហការីទាំងអស់ សូមមានសុខភាពល្អ ជួបប្រសព្វនូវ ពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណះ សុខ:និងពល: កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ:ចាន់ ធី