ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មានចំនួនជិត ៣៣.៦៨មុឺននាក់

កំពង់ឆ្នាំង៖ ឯកឧត្ដម ស៊ុន វណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២២ នេះបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ នៅវត្តខ្សាម ស្ថិតសង្កាត់ខ្សាម ក្រុង.ខេត្តកំពង់ឆ្នាំង

លោកស្រីនួន ចាន់ន្នី ប្រធានគណៈកម្មា
ធិការជាតិរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាខេត្តកំពង់ឆ្នាំង ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មានមណ្ឌលបោះឆ្នោតចំនួន ៧១មណ្ឌលនិងការិយាល័យចំនួន ៨០៧ ការិយាល័យ
នឹងមនុស្សសរុបមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៣៩០២១៤នាក់។ចំណែកកម្លាំងសន្តិសុខដែលប្រចាំការតាមមណ្ឌលនានាក្នុងខេត្តកំពង់ឆ្នាំង
និងរៀបចំសណ្តាប់ធ្នាប់មានចំនួនសរុប១១៨០នាក់និងប្រជាការពារ
៨៤០នាក់ផងដែរ។

 

លោកស្រីបានបន្តថា សម្រាប់ការ
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានគណបក្សនយោបាយចូល
រួមក្នុងការប្រកួតប្រជែងមានចំនួន ១១គណបក្សក្នុងខេត្តកំពង់ឆ្នាំង រួមមាន:១.គណបក្សប្រជាជនកម្ពុជា២.គណបក្សភ្លើងទៀន 3. គណបក្សហ៊ុនស៊ិនប៉ិច 4 .គណបក្សខ្មែររួបរួមជាតិ 5 .គណបក្សខ្មែរស្រឡាញ់ជាតិ 6. គណបក្សសញ្ជាតិខ្មែរកម្ពុជា 7. គណបក្សកម្ពុជានិយម 8 .គណបក្សយុវជនកម្ពុជា 9. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន 10 .គណបក្សសំបុកឃ្មុំសង្គមនិយមប្រជាធិបតេយ្យ 11 .គណបក្សឯកភាពជាតិខ្មែរ។

លោកស្រីបានបញ្ជាក់ថារហូតដល់
ម៉ោង៨ព្រឹកនេះ មិនទាន់មានបាតុភាព
អ្វីដែលរំខាន ដល់ការបោះឆ្នោតជ្រើស
រើសក្រុមប្រឹក្សាឃុំសង្កាត់នោះទេគឺបានប្រព្រឹត្តទៅដោយមានភាពរលូនគ្រប់មណ្ឌលបោះឆ្នោតទាំងអស់នៅទូទាំង
ខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះឯកឧត្ដមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧:០០នាទី​ព្រឹក ដល់ម៉ោង ៣:០០នាទី​ រសៀល  ដោយភ្ជាប់នូវឯកសារសំខាន់ៗ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ជាដើម ។

លោកស្រី ឃឹម សុគន្ធា ជាប្រជាពលរដ្ឋម្នាក់បានសម្ដែងទឹកចិត្តសប្បាយរីករាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើស
រើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដើម្បីជ្រើសរើសចៅសង្កាត់និងមេឃុំ
ដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីបន្ត
ការងារអភិវឌ្ឍន៍មូលដ្ឋានឲ្យរីកចម្រើន
ជាបន្តទៀតជាពិសេសរក្សាបានសុខសន្តិភាពនិងស្ថេរភាពគោលនយោបាយអភិវិឌ្ឈន៍លើគ្រប់វិស្រ័យ។

លោកស្រីបានបន្តថា ខ្ញុំបានបំពេញភារ
កិច្ចជាពលរដ្ឋម្នាក់ហើយ សូមថ្លែងអំណរ
គុណដល់បងប្អូនប្រជាពលរដ្ឋដែល
បានមកតម្រង់ជួរតាំងពីព្រលឹមនៅមុខការិយាល័យបោះឆ្នោតនៅតាមមណ្ឌលរៀងៗខ្លួនដើម្បីបំពេញតួនាទីជាពលរដ្ឋ
គំរូដែលស្រលាញ់ជាតិមាតុភូមិនៃយើងទាំងអស់គ្នា៕ សុខ គឹមសៀន