អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកជំទាវអ្នកតំណាង រាស្ត្របានដឹកនាំក្រុមការ ចុះសាកសួរសុខទុក្ខដល់ ក្មេងកំព្រា 5 នាក់ដែលត្រូវបាន ម្តាយស្លាប់ចោល នៅក្នុង ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង ព្រមទាំងក្រុមប្រឹក្សាស្រុកនិងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃ
ទី ០៧ ខែមិថុនាឆ្នាំ ២០២២ បានចុះសាកសួរសុខទុក្ខដល់កុមារកំព្រាចំនួន ៥នាក់ដែលត្រូវបានម្ដាយស្លាប់ចោលកាលពីពេលថ្មីៗនេះ នៅភូមិសិឡាង
ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

សូមបញ្ជាក់ដែរថាកុមារកំព្រាចំនួន ៥ នាក់ខាងលើនេះ ដែលម្ដាយ ជាស្រី្តមេម៉ាយ មានឈ្មោះ វង្ស យីម អាយុ
40 ឆ្នាំ មានជំងឺជាទំងន់ ហើយត្រូវបានក្រុមអ្នកសារព័ត៌មានមនុស្សធម៌ នាំយកទៅព្យាបាលនៅមន្ទីរ ពេទ្យខេត្តកំពង់ឆ្នាំង
តែជាអកុសលដោយ សារជំងឺធ្ងន់ធ្ងរ
ពេកគាត់ បានស្លាប់កាលពីយប់ថ្ងៃទី 6 ខែមិថុនាកន្លងទៅនេះ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដោយទទួលនូវដំណឹងអកុសលដែលគ្រួសារមួយ ក្រោយពីឪពុកស្លាប់ ហើយម្ដាយក៏បានស្លាប់កាលពី
ពេលថ្មីៗកន្លងទៅនេះ ថ្ងៃនេះឯកឧត្តម បានដឹកនាំក្រុមការងារ ព្រមទាំងអ្នក
តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងចុះសាកសួរសុខទុក្ខនិងនាំយកអំណោយផ្ដល់ជូនដល់ក្មេងកំព្រាចំនួន៥នាក់ក្នុងនោះរួមមាន អង្ករ 100 គីឡូក្រាម ត្រីខ 5យូ ទឹកសុទ្ធ 5កេះ ទឹកស៊ីអ៊ីវ 1យួរទឹកត្រី 1យួរនិងថវិកា 1 លានរៀលផងដែរ ។

ជាមួយគ្នានេះ លោក ស៊ុន ជីព ប្រធាន
ប្រតិបត្តិសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព សាខាខេត្តកំពង់ឆ្នាំង ក៏បាននាំអំណោយរបស់ សមាគមន៍ ជូនរួមមានអង្ករ30 គីឡូ
ក្រាម អង្ករសុខភាព1 កេះទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ និងថវិកា 50ម៉ឺនរៀល ។

ក្នុងឱកាសនោះដែរលោកជំទាវ កែ ច័ន្ទមុនីអ្នកតំណាងរាស្ត្រមណ្ឌល កំពង់ឆ្នាំងក៏បានផ្ដាំផ្ញើដល់ក្មួយៗ ពិសេសកូនស្រីច្បង ដែលជាក្មេងកំព្រាថា ចាប់ពីពេល
នេះតទៅអត់ពីម្ដាយ ឪពុកយើងទៅ គឺយើងនេះហើយដែលជាបងគេ ត្រូវក្លាយ ជា ម៉ែជាឪ ត្រូវមើលថែរក្សាប្អូនឲ្យបានត្រឹមត្រូវ ។ លោកជំទាវក៏បានណែនាំឲ្យអាជ្ញាធរ និងជំនាញ ជួយយកក្មេងទាំង
នោះ ទៅដាក់មណ្ឌលកុមារកំព្រាឬក៏ទៅដាក់វត្តអារាមតាមការសម្រេចចិត្តរបស់កូនច្បង ។

ក្រោយពេលទទួលអំណោយមនុស្សធម៌
ពីឯកឧត្តមអភិបាលខេត្ត និងសប្បុរសជនរួចមកកូនស្រីច្បង បានលើកដៃសំពះថ្លែងអំណរគុណដល់ឯកឧត្តម លោក
ជំទាវព្រមទាំងសប្បុរសជនទាំងអស់ និងសូមជូននូវពុទ្ធពរទាំង4 ប្រការគឺអាយុ វណ្ណៈនសុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕ សុខ គឹមសៀន