ចាប់ផ្តើមសុីពលរដ្ឋខ្មែរទៀតហើយកាសុីណូ(សាងាំ រីស៊ត និងកាស៊ីណូ)ម្នាក់ៗចាប់ផ្តើមចាញ់បោសគូតខោទៀតហើយ

ខេត្តឧត្តរមានជ័យ÷នៅថ្ងៃទី០៨និង០៩ -០៦ ឆ្នាំ២០២២ កាសុីណូមួយកន្លែងដែលមានស្លាកយីហោ
(សាងាំ រីស៊ត និងការសុីណូ)ជាប់ច្រកទ្វាអន្តរជាតិព្រំុដែនថៃក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ
បើកដំណើការហើយ។

ក្នុងនោះគេសង្កេតឃើញពលរដ្ឋខ្មែរនាំគ្នាចូលលេងយ៉ាងដោយសេរីនាក់ខ្លះចាញ់ទ្រព្យសម្បត្តិបោសគូតខោ។
តាមប្រភព ពីពលរដ្ឋម្នាក់ក្នុងស្រុកអន្លង់វែងសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា÷
កន្លង់មករូបខ្លួនធ្លាប់លង់ចាញ់ល្បែងក្នុងកាសុីណូខាងលើលក់ដីធ្លីផ្ទះសម្បែងឡើងអស់ពីខ្លួន។
ប្រភពដដែលបានបន្តថាមិនមែនត្រឹមតែរូបគាត់មួយទេដែលលង់ខ្លួននិងចាញ់ល្បែងក្នុងកាសុីនោះគឺមានពលរដ្ឋជាច្រើននាក់ទៀតនាក់ខ្លះលក់អស់ផ្ទះសម្បែងអស់ទ្រព្យសម្បត្តិ
ពីខ្លួនព្រាត់ក្រុមគ្រួសារដោយសាវក់និងល្បែងនេះឯង។

ម្ចាស់កាស៊ីណូខាងលើត្រូវបានគេស្គាល់ឈ្មោះ ជា ឧកញ្ញា លឹមហេង
ហើយបើតាមការឲ្យដឹងពីមហាជនឧកញ្ញា លឹមហេង គ្រាន់តែក្នុងខេត្តឧត្តមានជ័យមានកាសុីណូរហូតទៅដល់៣កន្លែងឯណ្ណុះ។
គឺមានច្រកជាប់ព្រុំដែនខ្មែរចៃ ជប់គគី
ច្រកអូរ ស្មាច់ និងច្រកទ្វាអន្តរជាតិ
ជាំសាងាំ។

ប្រភពបន្តែមទៀតថា÷ចាប់តាំងពីកាសុីណូខាងលើបើកដំណើរការមកគេឃើញពលរដ្ឋខ្មែរយើងចូលលេងជារាងរាល់ថ្ងៃដោយមិនដែលអាក់ខានឡើយ។បើយោងតាមសជណរបស់ទីស្តីការគណ:រដ្ឋមន្រ្តី គឺក្នុងល្បែងការសុីណូ
និមួយៗគឺហាមពលរដ្ឋខ្មែរមិនអនុញ្ញាតឲ្យចូលលេងឡើយ។តែចំណែក ការសុីណូខាងលើនេះបើកចំហរឲ្យពលរដ្ឋចូលលេងដោយសេរីគ្មានអាជ្ញាធរណាម្នាក់ធ្វើការហាមឃាត់ឡើយ៕ដោយ:ចាន់ ធី