បន្ទាយមានជ័យ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ សម្រាប់គោលដៅជម្រើស នៅ៧៦កន្លែង

បន្ទាយមានជ័យ ៖យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ នៅទូទាំងខេត្តបន្ទាយមានជ័យ សម្រាប់គោលដៅជម្រើស នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកចំនួន ៧៦កន្លែង ហើយចាប់ផ្តើម ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២២ ។

យោងរដ្ឋបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា : រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ខេត្តនឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាននិងប្រជាជនដែលមានអាយុចាប់ពីអាយុ៦០ឆ្នាំឡើងទៅ ។

ដែលបានចាក់វ៉ាក់សាំងកូវីដ-១៤ ដូសទី៤រួចរាល់ ហើយមានគម្លាតយ៉ាងតិច៣ខែឡើង នឹងត្រូវចាក់តាមគោលការណ៍ស្ម័គ្រចិត្តចាប់ពីថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២២ ពេលព្រឹកចាប់ពីចាប់ពីម៉ោង៧:៣០ដល់ម៉ោង១១:៣០ថ្ងៃត្រង់និងពេលរសៀលចាប់ពីម៉ោង១៤:០០ដល់ម៉ោង១៦:០០ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកចំនួន ៧៦កន្លែង ដូចមានក្នុងសេចក្តីជូនដំណឹងខាងក្រោម ។ដោយ៖ឃិន គន្ធា