អភិបាលខេត្តកំពង់ចាមណែនាំដល់មន្ត្រីសុខាភិបាលត្រូវធ្វើការផ្សព្វផ្សាយទៅដល់ពលរដ្ឋឲ្យបង្កេីនស្មារតីប្រុងប្រយ័ត្នដេីម្បីការពារជម្ងឺគ្រុនឈាម

កំពង់ចាម : ក្នុង កិច្ចប្រជុំ សាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ណែនាំ ដល់ មន្ត្រី នៃ មន្ទីរ សុខាភិបាល ត្រូវ ធ្វើការ ផ្សព្វផ្សាយ ទៅដល់ប្រជាពលរដ្ឋ ឲ្យង្កេីន ស្មារតី ប្រុងប្រយ័ត្ន ដេីម្បី ការពារ ជម្ងឺ គ្រុនឈាម ដែល អាច កេីនឡេីង ចំពោះ មនុស្ស គ្រប់ វ័យ ជាពិសេស កុមារ តូចៗ ហើយ ប្រសិន បើ មាន ករណី សង្ស័យ ជំងឺគ្រុនឈាម ដោយអាកា រៈ ក្តៅខ្លួនខ្លាំង ត្រូវ ប្រញាប់ បញ្ជួន ទៅ មន្ទីរពេទ្យ រដ្ឋ ផងដែរ ។

ឯកឧត្តម អភិបាលខេត្ត បាន ណែនាំ ដល់ មន្ត្រី សុខាភិបាល ក៏ដូចជា អាជ្ញាធរ គ្រប់លំដាប់ ថ្នាក់ ធ្វេីយ៉ាងណា ត្រូវ អំពាវនាវ ដល់ សាធារណជន ឲ្យ ចូលរួម សម្អាត អនាម័យ នៅ ជុំវិញ លំនៅដ្ឋាន និង ទីសាធារណៈ ឲ្យ បាន ស្អាត ដូចជា លុបបំបាត់ សំបក កង់ឡាន សំបក កង់ ម៉ូតូ ចាស់ៗ និង រាល់ វត្ថុ ដែល អាច ដក់ ទឹកបាន ព្រោះ វា ជា ជម្រក នៃ ការកកើត ដង្កូវទឹក ដែល វិវត្តន៍ ទៅជា មូស ខ្លា ដែលជា ភ្នាក់ងារ ចម្លងជំងឺ គ្រុនឈាម ដើម្បី ការពារ កុំ ឲ្យ ឆ្លង ជំងឺគ្រុនឈាម ដល់ កុមារ និង មនុស្ស គ្រប់ វ័យ ។ ក្នុង ករណី សង្ស័យថា មាន ជំងឺគ្រុនឈាម ដោយមាន អាកា រៈ ក្តៅខ្លួន ចាប់ពី ៣៩ ទៅដល់ ៤០ អង្សារ និង មាន រោគសញ្ញា ផ្សេងៗ ទៀត ដូចជា មុខ ក្រហម ឈឺ ប្រឡង់ កែវភ្នែក ចាក់ ទៅក្រោយ ឈឺក្បាល ចង់ ក្អួត ឬ ក្អួត ឈឺពោះ ឈឺ សាច់ដុំ ឈឺសន្លាក់ ដៃជើង មាន ស្នាម អុចៗ ក្រហម លើ ស្បែក ឬ មាន ហូរឈាម តាម អញ្ចាញធ្មេញជាដើម ត្រូវ រួសរាន់ ប ញ្ជួ ន អ្នកជំងឺ ទៅកាន់ មន្ទីរពេទ្យ រដ្ឋ ជាបន្ទាន់ ដើម្បី ធ្វើ ការ ពិនិត្យ និង ព្យាបាល ឲ្យ បាន ទាន់ពេលវេលា ។

ក្នុង កិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម បាន លើក យក សេចក្តី ព្រាង របៀបវារៈ សំខាន់ ៗ មក ពិភាក្សា រួមមាន ៖ ១ -ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបសកម្មភាពការងារប្រចាំខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីប្រតិទិននៃកិច្ចប្រជុំសាមញ្ញ អាណាតិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម សម្រាប់រយៈពេល១២ខែ លើកទី៤ ៕