ចាប់ឈើច្រើនម៉ែត្រគូប នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង:ឈើអារជាច្រើនម៉ែត្រគូប ដែលឈ្មួញដឹកតាមទូកពីត្រើយខាលិច យកមកទម្លាក់នៅត្រើយខាងកើតទន្លេមេគង្គ កាលពីយប់ថ្ងៃ៨មិថុនា២០២២នោះ បានរងការបង្ក្រាបពីកម្លាំងនគរបាលខេត្តស្ទឹងត្រែង។
មន្ត្រីតូចតាចនៅក្នុងមូលដ្ឋាននោះ បានបង្ហើបឲ្យដឹងថា ឈើដែលរងការបង្ក្រាបនោះ គេបានដាក់ការសង្ស័យថា ជាឈើរបស់ឈ្មោះ វុធ ដែលគេតែងនិយមហៅថា តាវុធ ត្បូងខ្លា ជាមេឈ្មួញឈើចាស់វស្សាប្រចាំស្រុកសៀមបូក៕