តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសជំរុញ(ដូសទី០៥)ជូនដល់កងទ័ព និងគ្រួសារកងទ័ព

(ប៉ៃលិន)ហូតមកដល់ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារកងទ័ព នៅតែសម្រុកមកទទួលការចាក់វ៉ាក់សាំងដូសទី៥ ដែលជាដូសជំរុញ យ៉ាងច្រើនកុះករ នេះបើតាមការបញ្ជាក់ប្រាប់ពីលោកឧត្តមសនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ប៉ៃលិន ។

លោកឧត្តមសនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ប៉ៃលិន បានឲ្យដឹងថា៖ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ដូសជំរុញ(ដូសទី០៥) ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងផែនការបន្តចាក់ ជូនដល់ប្រជាពលរដ្ឋ នៅទូទាំង ប្រទេស ដោយឡែក ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានចាប់ផ្តើមបើកដំណើរការ ចាក់វ៉ាក់សាំការពារជំងឺកូវិដ-១៩ ដួសជំរុញ(ដូសទី៥) តាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ដោយក្រុមគ្រូពេទ្យ អង្គភាព ។ ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាកា រ ក៍បានគោរព ថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទី បំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា និងសម្ដេចពិជ័យសេ នា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលលោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំងមកចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលធ្វើឱ្យបច្ចុប្បន្ននេះអស់រយៈពេលជាងមួយខែមកហើយ​ដែលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មិនមានករណីអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ឬស្លាប់ដោយសារជំងឺកូវីដ-១៩ ឡើយ ។ ក្នុងនោះ

ឧត្តមសេនីយ៍ត្រី កែម អនុជ ក៍បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនិងក្រុមការងារចាក់វ៉ាក់សាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនឿយហត់ក្នុងការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំង គ្រួសារកងទ័ព និងអតីតយុទ្ធជននៅក្នុងខេត្តប៉ៃលិន ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៍បានសំណូមពរដល់កងទ័ព គ្រួសារកងទ័ព និងបងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវអញ្ជើញមកចាក់វ៉ាក់សាំងដូសទី៥ ដែលជាដូសជំរុញ ឲ្យបានគ្រប់ៗគ្នា នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន