សម្ដេចក្រឡាហោម ស ខេង ចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលដល់សិស្សនាយនគរ បាល នាយនគរបាលរងចំនួន១៦០នាក់ ជំនាន់ទី១៥ លើក ទី១ នៅសាលានគរបាលជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី១ នៅក្នុងសាលានគរបាលជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៥.ខែមិថុនាឆ្នាំ២០២២បានថ្លែងថាក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវះកងកម្លាំងនគរ
បាលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះយើងអាចបន្តការបណ្ដុះបណ្ដាល និងរៀបចំពិធីនេះបានដោយសារតែរាជរដ្ឋាភិបាលបានបើកឲ្យដំណើរការឡើងវិញលើគ្រប់វិស័យបន្ទាប់ពីប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ ។

សម្ដេចក្រឡាហោមបានបញ្ជាក់ថាជោគជ័យនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ គឺជាស្នាដៃដ៏ធំធេងមួយទៀតរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុត របស់សម្ដេចអគ្គ
មហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោមក៏បានថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការបំពេញភារកិច្ចប្រកបដោយជោគជ័យតាមផែនការកំណត់ ព្រមទាំងគាំទ្រនូវកម្មវិធីកែទម្រង់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីកសាងវប្បធម៌គុណ ភាព ។

សម្ដេចក៏បានថ្លែងការកោតសរសើរ និងអបអរសាទរដល់ក្មួយជាសិស្សនគរបាលជ័យលាភីទាំង១៦០ នាក់ ដែលបានខិតខំសិក្សាហ្វឹកហាត់ និងគោរពវិន័យសាលាបានល្អរហូតទទួលបានជ័យជម្នះក្នុងការសិក្សា ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែក ជាមួយក្រសួងមហាផ្ទៃក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលគ្រប់ភូមិ
ភាគទាំងអស់ ។

នៅក្នុងពិធីខាងលើនេះ សម្ដេចក្រឡាហោមបានមានមតិផ្តាំផ្ញើដល់បណ្ឌិតសភានគរបាលកម្ពុជាឲ្យបន្តអនុវត្តកម្មវិធីកែទម្រង់របស់ខ្លួននឹងបន្តកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងបានផ្ដល់អនុសាសន៍ដល់សិស្សនគរបាលជ័យលាភីទាំងអស់ឱ្យយកចំណេះដឹង និងជំនាញដែលបានសិក្សាយកទៅប្រើ
ប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាពនៅតាមមូលដ្ឋាន និងដើម្បីអភិវឌ្ឃសង្គមជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ។

នៅក្នុងពិធីនេះដែរ សម្ដេចក្រឡាហោម ក៏បាន ប្រគល់វិញ្ញាបនបត្រសិក្សាដល់សិស្សនគរបាលជ័យលាភីចំនួន២០ រូបផងដែរ ។

ដោយឡែកនៅក្នុងពិធីនេះ សម្ដេចក្រឡាហោម បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅនៃសាលានគរបាលជាតិ
ភូមិភាគ ៦ និងពិន្យមើលប្លង់សាងសង់អាគារស្នាក់នៅ ១ ខ្នង ២ជាន់ សម្រាប់សិស្សនគរបាលដែលជាអំណោយរបស់ឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងប្លង់អាគារ ១ខ្នងទៀត ជាអំណោយរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងក៏បានចូលរួមបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូនៅ ក្នុងសាលានគរបាលជាតិ
ភូមិភាគ៦ ដែលជាអំណោយរបស់ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងផងដែរ ៕សុខ គឹមសៀន