ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ វណ្ណ លុយ ឧបត្ថម្ភថវិកាជាង០២ លានរៀលសម្រាប់ចូលរួមជួយសាងសង់ ផ្ទះជូនស្ត្រីរងគ្រោះដោយភ្លើងឆេះផ្ទះនៅភូមិព្រៃមាន់ក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង លោក ពៅ ថារិន មេភូមិព្រៃមាន់ បានឱ្យដឹងថា តាមរយៈការអំពាវនាវរបស់ក្រុមអ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះក្រុមការងារឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បាននាំយកថវិកា ៨០ ម៉ឺនរៀល និងស្បៀងអាហារមួយចំនួន ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ឧបត្ថម្ភ ថវិកា ០១លានរៀល លោកឧក ញ៉ា សេង ទៀង និងលោកជំទាវ វណ្ណ លុយ ឧបត្ថមថវិកា ៤០ម៉ឺនរៀល ជូនស្ត្រីមេម៉ាយឈ្មោះអ៊ុល ចិន្តា អាយុ ៤៥ ឆ្នាំរស់នៅភូមិព្រៃមាន់ ដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះអស់សល់តែខោអាវ ១ ចង្កេះកាលពីយប់ថ្ងៃទី ១៣ ខែ មិថុនាកន្លង មក ដោយសារការទុស្សេខ្សែភ្លើងពេលយប់ ។

លោកមេភូមិព្រៃមាន់ បានបញ្ជាក់ ឲ្យដឹងទៀតថា គិតចាប់តាំងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ នេះថវិកាសរុបដែលសប្បុរសជននានាបានឧបត្ថម្ភដល់ស្ត្រីរងគ្រោះខាងលើមានចំនួនសរុប ០៤ លាន ៧៤ ម៉ឺនរៀល កង់ ០២គ្រឿង រួមនិងស្បៀងអាហារមួយចំនួនធំផងដែរ ។ដោយឡែក ការពិភាក្សា និងឯកភាពរបស់ក្រុមការងារ អ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងថវិកា ០៣លានរៀលត្រូវបានស្ត្រីរងគ្រោះប្រគល់ឲ្យលោក ពៅ ថារិន មេភូមិព្រៃមាន់ ដើម្បីចំណាយលើការសាងសង់ផ្ទះស័ង្កសីផ្ទាល់ដីមួយខ្នងទំហំ ៥,០ ម៉ែត្រគុ ណនិង ៧ ម៉ែត្រ ជូនក្រុមគ្រួសារស្រី្តរងគ្រោះ បានស្នាក់នៅឡើងវិញ ។ស្ត្រីរងគ្រោះ និងកូនស្រី ព្រមទាំងលោកមេភូមិព្រៃមាន់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯក ឧត្តមលោកជំទាវនិងក្រុមការងារព្រមទាំងសប្បុរសជនទាំងអស់ដែលបានជួយផ្ដល់ថវិកានិងស្បៀង អាហារជូនដល់ជនរងគ្រោះខាងលើនេះ ដោយសូមគោរពជូនពរលោក ជំទាវនិងឯកឧត្តម សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាងឃ្លាតឡើយ និងមានជ័យជំនះគ្រប់ភារកិច្ច៕សុខ គឹមសៀន