មាន VIDEO អ៊ី​វ៉ា ល្បី​ថា​ពូកែ​វាយ​ឬ​ក​

0

​ភ្នំពេញ​៖ តារាចម្រៀង​ដែលមាន​ត្រឹមតែ​ឡាន ទី​កូក​ញ្ជា​ស់ ឡើងមក​ជិះ​រថយន្ត​តម្លៃ​រាប់ម៉ឺន ដុល្លារ នាង អ៊ី​វ៉ា តារាចម្រៀង​ប្រចាំ​ផលិតកម្ម សាន់​ដេ ត្រូវបាន​ប្រភព​ទម្លាយ​ឲ្យ​ដឹងថា នាង​ជាម​នុស្ស​ដែល​ពូកែ​វាយ​ឬ​ក និង ឆ្មើងឆ្មៃ ។​ ​ម្ចាស់​បទ​ចម្រៀង “​សុំ​ជួប​បង​១​ម៉ោង​ចុងក្រោយ​មុននឹង​បែក​គ្នា​” ក្រោយ​ល្បីល្បាញ​លើ​ឆាក​សិល្បៈ ចាប់ផ្តើម​លេច​ឭ​ថា នាង ជា​ទា​ភ្លេច​ទ្រនំ ឬ ជា​មនុស្ស​ដែល​ពូកែ​វាយ​ឬ​ក​ឆ្មើងឆ្មៃ ដាក់​អ្នក​ស្រុកភូមិ និង​មិត្តភក្តិ​របស់​នាង ។​ ​ប្រភពពី​ខេត្តកំពង់ស្ពឺ ដែល​និយាយ​ចេញពី​មាត់​មិត្តភក្តិ​ជាច្រើន​របស់​តារាចម្រៀង អ៊ី​វ៉ា បាន​ទម្លាយ​ថា “​អ៊ី​វ៉ា​ក្រោយ​ល្បី ជា​មនុស្ស​ដែល​ពូកែ​វាយ​ឬ​ក ដោយ​ធ្វើ​មិន​ស្គាល់​មិ​ត្តិ​ភក្តិ ដែល​នៅក្បែរ​ភូមិ​ផង របង​ជាមួយនឹង​គ្នា ។

ប្រភព​បន្តទៀតថា បើទោះបីជា​យើង​ខំ​ធ្វើ​ស្គាល់​នាង តែ​នាង​មិនបាន​ស្គាល់​យើង​ឡើយ ដែល​ខុសស្រឡះ​កាលពី​នាង​មិនទាន់​ល្បី​” ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះដែរ និស្សិត​ម្នាក់​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ IU ត្រូវជា​មិត្ត មិត្តភក្តិ​របស់​អ៊ី​វ៉ា ក៏បាន​និយាយថា “​មិត្តភក្តិ​របស់​អ៊ី​វ៉ា បាន​ប្រាប់​នាង​ថា តារាចម្រៀង​នេះ​ឥឡូវ​ពូកែ​វាយ​ឬ​ក​ណាស់ បើទោះបីជា​នាង​ស្គាល់​ថា ជា​មិត្តភក្តិ​ចេញពី​ខេត្តកំពង់ស្ពឺ​ដូចគ្នា តែ​តារាចម្រៀង​នេះ ធ្វើ​មិន​ស្គាល់ ព្រោះថា​ពេលនេះ​មកបី​គេ​ឡើង​ទ្រនំ និង​កាលី​ប ថ្មី ទើប​បែបនេះ ” ។​

​តែ​ទោះជា​យ៉ាងណា ទះដៃ​តែ​ម្ខាង​វា​មិនអាច​ឭ​ទៅរួច​នោះទេ ខាង​អ្នក​សារព័ត៌​យើង​ខំព្យាយាម​ទាក់ទង​ទៅ​តារាចម្រៀង​រូបនេះ ដើម្បី​ចង់ដឹង​ពី​បញ្ហា​ព័ត៌មាន​មាត់ចាប មាត់​ព្រាប​នេះដែរ តែ​មិនអាច​ទាក់ទង​បាន នៅ​រសៀល​នេះ ៕ ​ស្តាប់​បទ “​សុំ​ជួប​បង​១​ម៉ោង​ចុងក្រោយ​មុននឹង​បែក​គ្នា​” ៖​