ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន ផ្ញើសារលិខិតអបអរសាទរ ខួបអនុស្សាវរីយ៍លើទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(ប៉ៃលិន)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សូមផ្ញើសារលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

នៅក្នុងសារលិខិតមានអត្ថន័យយ៉ាងដូច្នេះថា «សូមសម្ដែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្រ និងកក់ក្តៅបំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១-ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២)។

គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ នៃសម្ដេចតេជោ ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ទទួលបាននូវការគាំទ្រ និងកោតសរសើរពីគ្រប់ទិសទី ដែលបានបង្ហាញពីឧត្តមភាពក្នុងការបន្តគ្រប់គ្រង និងដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនជាបន្តទៀត ដោយរក្សាបាននូវសន្តិភាព និងកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គួរជាទីមោទនភាពជាតិយ៉ាងក្រៃលែង ជាពិសេសការបន្តរក្សានូវកិច្ច សហប្រតិបត្តិការជាមួយគណបក្សហ៊្វុនស៉ិនប៉ិច ក្នុងភាពជាគណបក្សដៃគូនៃសម្ព័ន្ធភាពជាប្រពៃណដើម្បី ការពារឧត្តមប្រយោជន៍ជាតិ ការពាររដ្ឋធម្មនុញ្ញ និងរបបរាជានិយម។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ សូមប្រសិទ្ធពរជ័យសិរីមង្គល ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត និងសូមបានសម្រេចនូវព្រះពុទ្ធពរ បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕