ឯកឧត្ដម សោម ស៊ុននាំយកថវិកានិងអំណោយឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតឧបត្ថម្ភក្នុងពិធីបុណ្យសពសមាជិកគណបក្សនៅឃុំបន្ទាយស្ទោង

កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិក អចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានដឹកនាំសហការី និងគណបក្សឃុំ.សាខាបក្សភូមិ នាំយកថវិកានិងអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពសមាជិកបក្សឈ្មោះ គន វន ភេទស្រី អាយុ៥៥ ដែល ទទួលមរណភាពកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយឧបតិវហេតុលង់ទឹកស្ទឹងស្ទោង ក្នុងពេលទៅឃ្វៀលគោ ដោយបន្សល់ទុកនៅកូនកុំព្រាចំនួនបួននាក់ នៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ។

 

ឯកឧត្តម សោម ស៊ុន បានចូលរួមសោកស្តាយ ដោយក្តីអាឡោះអាល័យជាទីបំផុត ចំពោះកូនៗដែលបានបាត់បង អ្នកម្តាយជាទីស្រឡាញ់ និងជាសកម្មជនដ៏ ឆ្នើមមួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់មានស្នាដៃជា ច្រើនក្នុងការបម្រើបក្សដោយស្មោះ ដូច្នេះខ្ញុំតំណាងឲ្យក្រុមការងារបក្សទាំងអស់ សុំបួងសួងសូមឱ្យវិញ្ញាក្ខន្ធលោកស្រី គន វន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ នៅក្នុងឱកាសចូលរួមពិធីបុណ្យសព ឯកឧត្តម សោម ស៊ុន និងក្រុមការងារ បានឧបត្ថម្ភជូនក្រុមគ្រួសារសព អង្ករ៥០គីឡូក្រាម មីជាតិពីរកេស ទឹកផ្លែឈើ១កេស.ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាមួយផងដែរ ។

ក្រុមគ្រួសារសពលោកស្រី គន វន បានសូមគោរពថ្លែងអំណរគុណ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ និងលោក លោកស្រីទាំងអស់ សូមបានជួប ប្រទះតែនឹងពុទ្ធពរទាំងឡាយ៥ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕