យោធភូមិភាគពិសេស តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអំណោយគ្រឿងបរិភោគនិងសម្ភារៈសំណង់ របស់ឯកឧត្តមហ៊ុន ម៉ាណែតជូនដល់ប្រជាពល រដ្ឋមួយគ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់បក់រលំផ្ទះដួលទាំងស្រុងនៅក្នុងស្រុកជលគិរី

កំពង់ឆ្នាំង ៖ លោក ឧត្តម សេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការ
សឹករងកំពង់ឆ្នាំងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារមនុស្សធ៌ម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងបីប្រភេទ នាំយកអង្ករចំនួន ១២៥គីឡូក្រាមស៊ីម៉ង់ត៍០៤បេ ស័ង្កសី៣៥សន្លឹក មី១កេះ ត្រីខ ១យួរ អាវរងា០២ មុង០២ ម៉ាស់ ២ប្រអប់ ជែលលាងដៃ ០៥ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន
ម៉ាណែត អគ្គមេបញ្ជាការរង នកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង
គោក និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ គ្រួសារប្រជាពលរដ្ឋ ០១
គ្រួសារ ឈ្មោះ ឌួង អៀម អាយុ ៥៧ឆ្នាំ ប្រពន្ធឈ្មោះ យុន ពៅ អាយុ ៥២ឆ្នាំ និងមានកូនចំនួន ៧នាក់ ក្នុងបន្ទុក ដែលរងគ្រោះដោយខ្យល់កន្រ្តាក់បក់រលំផ្ទះអស់ទាំងស្រុង នៅភូមិ គៀនតាម៉ា ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ផងដែរ ៕សុខ គឹមសៀន