លោកជំទាវ ប៊ន សុភី អភិបាលរង ខេត្ត បានដឹកនាំក្រុមការងារចុះជួយឧបត្ថម្ភថវិកាបូជាសពស្ត្រី ក្រីក្រដែលក្រុមគ្រួសារគ្មានថវិកាធ្វើបុណ្យ នៅក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ដោយមានការសំណូមពរពីក្រុមគ្រួសារសព ក្រីក្រខ្វះខាតគ្មានលុយសម្រាប់ធ្វើបុណ្យសពនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ លោកជំទាវ

ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំងចូលរួមក្នុងបុណ្យសព ស្ត្រីឈ្មោះ ឡុង សុខា អាយុ ១៧ ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែល

ឈឺចូលសំរាកក្នុងមន្ទីពេទ្យខេត្ត កាលពីថ្ងៃទី២៩ និងបានដេកធ្លាក់ពីលើគ្រែពេទ្យ រលូត កូនកាលពីថ្ងៃទី ៣០ និងបានស្លាប់នៅថ្ងៃទី ០១ ខែកក្កដា នេះ ។សពស្ត្រីខាងលើត្រូវបានរថយន្តរបស់មន្ទីរពេទ្យខេត្តដឹកយកមកជូនក្រុមគ្រួសារទៅឈាបនដ្ឋានវត្តខ្សាមក្នុងក្រុងកំពង់ឆ្នាំង ដើម្បីអំពាវនាវដល់សប្បុរសជនចូលរួមធ្វើបុណ្យបូជា សពតាមប្រពៃណី ។

 

នៅក្នុងពិធីបុណ្យសពនៅឈាបនដ្ឋានវត្តខ្សាមនេះលោកជំទាវ ប៊ន សុភី បានដឹកនាំក្រុមការងារយកស្បៀងអាហារ និងថវិកាចូលរួមជាមួយគ្រួសារសពរួមមាន អង្ករ ១២០គីឡូ , ទឹកសុទ្ធ ២ កេស, ទឹកត្រីទឹកស៊ីអ៊ីវ ៣ យួរ , អំបិល៥ គីឡូ , ត្រីខ៣ យួរ និងថវិការរបស់ឯកឧត្តម

អភិបាលខេត្ត ជំទាវ ប៊ន សុភី ២៥ម៉ឺនរៀល.ឯកឧត្តមគុយ ចន្ថា ១០ ម៉ឺនរៀល , ឯកឧត្តមសាន់ យូ២០ម៉ឺនរៀល.ឯកឧត្តម

ហ៊ី ណាត ១០ម៉ឺនរៀល, លោកហេង ធារ៉ា ១០ម៉ឺនរៀល.លោកយឹម សុខារិន ១០ ម៉ឺនរៀល , លោក សេង គន្ធា ១ម៉ឺនរៀល ។

នៅក្នុងនោះដែរ លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំង ក៏បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំងរួមមាន ថវិកា១០ ម៉ឺនរៀល និងបាឡុង ១កំប្លេផងដែរ ។

សរុបថវិកាទាំងអស់ដែលបានជួយក្នុងបុណ្យសពខាងលើមានចំនួន ១.២១០.០០០ រៀល ។

ជាចុងក្រោយ ក្រុមគ្រួសារសព សូម សម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមលោកជំទាវ លោក លោកស្រី

ជាសប្បុរសជន និងក្រុមព័ត៌មានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់ជួយផ្ដល់នូវស្បៀងអាហារ និងថវិកាដើម្បីធ្វើបុណ្យ ដល់ក្រុមគ្រួសារសពសូមគោរពជូនពរ ដល់ឯកឧត្តម លោក ជំទាវនិងសប្បុរស

ជនទាំងអស់សូមជួបតែប្រទះសេចក្តីសុខសេចក្ដី ចំរើន គ្រប់ប្រការនិងទទួលជោគជ័យ គ្រប់ភារកិច្ច ៕ សុខ គឹមសៀន