លោក ឈឹម ច័ន្ទកុសល តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានដង្ហែទៀនវស្សាប្រគេនព្រះសង្ឃគង់នៅវត្តទាំង៤៧ក្នុងស្រុកស្ទោង

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២  លោក ឈឹម ច័ន្ទកុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវ ខៀវ  ស៊ីណា ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក សាយ គឹមឡមអភិបាលស្រុកស្ទោង និងសហការីបានដង្ហែរទៀនវស្សាមកវេរប្រគេនព្រះសង្ឃទាំង៤៧វត្តក្នុងស្រុកស្ទោង ដែលត្រៀមចាំគង់ព្រះវស្សាត្រីមាសចាប់ពីថ្ងៃ១៤ខែកក្កដាឆ្នាំ២០២២ខាងមុខនេះ។

       

       លោក ឈឹម ច័ន្ទកុសល បានលើកឡើងថា ការដង្ហែរទៀនវស្សារបស់ឯកឧត្តមបណ្ឌិតជា ចាន់តូ និងលោកជំទាវព្រមទាំងក្រុមគ្រួសារនៅពេលនេះ  បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់លោកក្នុងការបូជាព្រះពុទ្ធសាសនាក្នុងនាមពុទ្ធសាសនាដ៏ឆ្នើម ក៏ដូចជា  ការសន្សំបុញ្ញនិធិសម្រាប់ជាតិនេះ និងអនាគតជាតិដ៏វែងឆ្ងាយផង។ នេះជាកាផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ ជាការចូលរួមសាមគ្គីជាមួយបង ប្អូន  ប្រជាពលរដ្ឋ ពុទ្ធសានិកក្នុងមូលដ្ឋានទាំងមូល។

        

        ជាមួយនេះផងដែរលោក សាយ  គឹមឡម បាននិមន្តនិងសំណូមពរដល់ព្រះសង្ឃ ប្រជាពលរដ្ឋ គ្រប់ៗគ្នានៅក្នុងស្រុកស្ទោងទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ខ្លួន។លោកក៏បានណែនាំបន្ថែមទៀត ដល់គ្រប់ភូមិឃុំទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពអ្មកចាក់វ៉ាក់សាំងឲ្យបានជាក់លាក់និងឆាប់រហ័សបំផុតដើម្បីរដ្ឋបាលស្រុកស្ទោង។ គ្រប់អ្នកពាក់ព័ន្ធបន្តចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ជូនគាត់តាមភាពជាក់ស្តែងនិងបញ្ចប់វិនាសកម្មកូវីដ-១៩ឲ្យខានតែបាន។

        គួបញ្ជាក់ផងដែរថា វត្តទាំង៤៧ក្នុងស្រុកស្ទោងគឺក្នុងមួយវត្តៗទទួលបាននូវ ទៀនវស្សាមួយគូរបច្ច័យ

 ២២០,០០០៛ អង្ករ១០០គក គ្រឿងទេយ្យទាន និងឧបភោគបរិភោគមួយចំនួនធំទៀត។