គ្រួសារងាយរងគ្រោះចំនួន៦គ្រួសារនៅឃុំព្រៃគុយ ទទួលអំណោយពីសមគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ហៅកាត់(ស.ប.ស)ខេត្តកំពង់ធំ

កំពង់ធំ ÷ រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២

ឯកឧត្តម ជិន ប៊ុនធឿន លេខាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឌមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព(ស.ប.ស)។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់បងប្អូនប្រជាពលរដ្ឋរបស់ ក្រុមការងារ សមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព (ស.ប.ស)ខេត្តកំពង់ធំ។

       ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ទី សីហា និងលោកជំទាវ តំណាងឱ្យសាខាខេត្តកំពង់ធំ ព្រមទាំងក្រុមការងារថ្នាក់ខេត្ត តាមរយៈលោកមេឃុំបានចុះទៅសួរសុខទុក្ខ ចែកអំណោយចែកជូនដល់ចាស់ជរា ជនពិការភាព និងគ្រួសារងាយរងគ្រោះដែលមានជីវភាពក្រីក្រចំនួន៦គ្រួសារ ស្ថិតនៅភូមិព្រៃគុយ(ក) ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

       ឯកឧត្តមក៏បានបន្តទៀតថា បងប្អូនប្រជាពលរដ្ឋ និង អ្នកចូលរួមទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយចូលរួមអនុវត្តវិធានការពារកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ។ តាមរយៈការលាងដៃឲ្យបានញឹកញាប់ជាប្រចាំជាមួយសាប៊ូ ទឹកស្អាត ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃដោយយកចិត្តទុកដាក់ រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ។ ពិសេសបរិភោគអាហារដែលចម្អិនបានឆ្អិនល្អ និងត្រូវពាក់ម៉ាស់ឬក្រមាពេលចេញក្រៅផ្ទះជាដើម ។ 

      ប្រសាសន៍ចុងក្រោយរបស់ឯកឧត្តមគឺ ក្រុមការងាររបស់យើងខ្ញុំទាំងអស់ និងចុះជួយដល់គ្រួសារងាយរងគ្រោះជាបន្តបន្ទាប់ទៀត ដើម្បីដោះស្រាយជីវភាពបានមួយកម្រិតផងដែរ។ សូមណែនាំដល់កូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារនិងសង្គមជាតិទាំងមូល។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចៀសសវាងការគ្រោះថ្នាក់ដល់អាយុជីវិត និងរក្សាអនាម័យ (បីកុំបីកាពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីត-១៩។

      

           គួរបញ្ជាក់ផងដែរថា អំណោយដែលបានផ្តល់ជូនគ្រួសារងាយរងគ្រោះចំនួន៦គ្រួសារ ក្នុង១គ្រួសារទទួលបាន÷អង្ករ២០គីឡូក្រាម អង្ករសុខភាពមួយកេស មី១កេស ទឹកត្រី១យួរ ទឹកស៊ីអីវ១យួ និងថវិកាចំនួន៥០.០០០រៀល។