ប្រកាសទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ចៅសង្កាត់រងនិងសមាជិកក្រុមប្រឹក្សា ២របស់ក្រុងសិរីសោភ័ណ

បន្ទាយមាមជ័យ៖ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ចៅសង្កាត់រងនិងសមាជិកក្រុមប្រឹក្សាសង្កាត់ពីរ គឺសង្កាត់កំពុងស្វាយ និងសង្កាត់ព្រះពន្លា បន្ទាប់បានទទួលបានការគាំទ្រ យ៉ាងផុសផុសពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើស បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានប្រកាសទទួលស្គាល់សមាសភាព ជាផ្លូវការហើយកាលពីថ្ងៃទី៤ កក្កដា ឆ្នាំ២០២២។

ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់កំពង់ស្វាយ និងសង្កាត់ព្រះពន្លាអាណត្តិទី៥ ដោយមានការចូលរួមពីលោក-លោកស្រី អ្នកពាក់ព័ន្ធ ក្រុមការងារថ្នាក់ខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ អភិបាលរងក្រុងក្រុមការងារចុះជួយសង្កាត់ សមាជិកក្រុមប្រឹក្សាក្រុង សមាជិក-សមាជិការ ពលរដ្ឋបានចូលរួមកុះករ ធ្វើឡើងនៅព្រឹកថ្ងខទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅសាលាសង្កាត់នីមួយៗរបស់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមាសភាពជាប្រធានក្រុមប្រឹក្សាសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម ៖ ១- លោក ស៊ឺ ហៀក ជាប្រធានក្រុមប្រឹក្សាសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ ១០រូប។

ជាមួយគ្នានោះ ក៏បានទទួលស្គាល់សមាសភាពជាចៅសង្កាត់ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ នៃសង្កាត់កំពង់ស្វាយ សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម ៖១- លោក ស៊ឺ ហៀក ជាចៅសង្កាត់ លោកស្រី គឹម លី ជាចៅសង្កាត់រងទី១ លោក អ៊ុច ចាន់ឌឿន ជាចៅសង្កាត់រងទី២។

សមាសភាពជាប្រធានក្រុមប្រឹក្សាសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ព្រះពន្លាក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម ៖ លោកស្រីឆាត សុជា ជាប្រធានក្រុមប្រឹក្សាសង្កាត់និងសមាជិកក្រុមប្រឹក្សាសង្កាត់ ១០រូប។

ក៏បានទទួលស្គាល់សមាសភាពជាចៅសង្កាត់ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ នៃសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម ៖លោកស្រី ឆាត សុជា ជាចៅសង្កាត់ លោកចាន់ សុភាព ជាចៅសង្កាតរងទី១ លោក គឹង នីរ៉ូត ជាចៅសង្កាត់រងទី២។

ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖ លទ្ធផលនៃការបោះឆ្នោត
ដែលប្រកាសដោយ គណៈកម្មការរៀបចំការបោះឆ្នោតជាតិ បានរៀបចំ សន្និបាតបូកសរុបលទ្ធការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ហើយគបក្រប្រជាជនកម្ពុជាទទួលបាន ជោគជ័យជាស្ថាពរ។

ឯកឧត្ដម អ៊ុ រាត្រី សំណូមពរដល់បេក្ខភាពជាប់ឆ្នោតលើកកំពស់ប្រជាធិបតេយ្យ ត្រូវបំរើពលរដ្ឋដោយ ប្រកបដោយសមធម៏លើគ្រប់សេវាសាធារណះ ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីអោយពលរដ្ឋបន្តការជឿជាក់ និងគាំទ្របោះឆ្នោតជូន គណះបក្សប្រជាជនកម្ពុជា គ្រប់់ៗអណត្តិ៕ដោយ៖ឃិន គន្ធា