ឯកឧត្តម អ៊ុន ចាន់ដា ជម្រុញដល់រដ្ឋាករ ទឹកខេត្តកំពង់ចាម ឲ្យពន្លឿនការរៀបចំសេវាបង់ប្រាក់ថ្លៃប្រេីប្រាស់ទឹកស្អាត តាមរយៈអេប ទូរស័ព្ទដៃ

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានជម្រុញដល់ អង្គភាព រដ្ឋាករ ទឹកខេត្តកំពង់ចាម ឲ្យពន្លឿនការរៀបចំសេវាបង់ប្រាក់ថ្លៃប្រេីប្រាស់ទឹកស្អាត តាមរយៈអេប ទូរស័ព្ទដៃ (ធនាគារ ឯកជន ) ដើម្បី បង្ក លក្ខណៈ ងាយស្រួល រហ័ស ទាន់ចិត្ត និង មាន សុវត្ថិភាព ខ្ពស់បន្ថែម ទៀត ជូន ដល់ អតិថិជន ។ ការ ស្នេីឡេីង បែប នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រោម វត្តមាន ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត ។

ក្នុង កិច្ចប្រជុំ នេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បាន ថ្លែងថា ខេត្តកំពង់ចាម ជា ខេត្ត ស៊ីវិល័យ មានការអភិវឌ្ឍ សង្គមវប្បធម៌ និងសីលធម៌ ដែលត្រូវបានគេចាត់ទុកថាមានភាពជឿនលឿនជាងមុន ដូច្នេះ យើង ត្រូវ ពន្លឿន ការ រៀបចំ សេវាបង់ប្រាក់ថ្លៃប្រេីប្រាស់ទឹកស្អាត តាមរយៈអេប ទូរស័ព្ទដៃ ដែល មាន ដូចជា ធនាគារ អេប៊ីអេ អេស៊ីលីដា ឬ វីង ធ្វើ យ៉ាងណា ឲ្យ ប្រជាពលរដ្ឋ កាន់តែ មាន ការ ងាយស្រួល និងមាន លទ្ធភាព បង់ ប្រាក់ ថ្លៃ ប្រើប្រាស់ ទឹក ស្អាត បាន គ្រប់ ពេលវេលា និង គ្រប់ ទីកន្លែង ដូច ការ បង់ប្រាក់ សេវា អគ្គិសនី ដែល មាន អេប រួច ទៅ ហើយ នោះដែរ ។

គួរ បញ្ជាក់ ថា ក្នុង កិច្ចប្រជុំ នេះ ក៏ មាន ការ ប្រកាស ទទួលស្គាល់ ជា មេធាវី ប្រចាំការ នៅ រដ្ឋបាលខេត្តកំពង់ចាម ចំនួន ៤រូបផងដែរ ដែល ក្នុងនោះ មាន ៖ ១. មេធាវី តែ ស៊ា ង រ៉ា នឹ ន , ២. មេធាវី ផែន ណាក់ , ៣. មេធាវី សួស ព័រ និង ៤. មេធាវី យូ លឹម ហួត ។ តាម ខ្លឹមសារប្រកា សលេខ ៩៩២ ប្រក . ចុះ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ ចុះហត្ថលេខា ដោយ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕