យុវជននិងកុមា២នាក់មិនដឹងថាស្លាប់ឬរស់ត្រូវរថយន្តធំដឹកដីបើកលឿនដូចហោះបើកកាត់ផ្លូវរមិនប្រយ័ត្នត្រូវម៉ូតូបុកពេញទំហឹងពីក្រោយ

ខេត្តបន្ទាយមានជ័យ៖រថយន្តធំដឹកដី១គ្រឿងបើកលឿនដូចហោះកាត់ផ្លូវមិនប្រយ័ត្នស្រាប់តែអ្នកជិះម៉ូតូ១គ្រឿង ជិះដោយយុវជននិងកុមា ២នាក់បុកពីក្រោយពេញទំហឹង មិនដឹងថា ស្លាប់ឬរស់ ។រឿងរាវនេះកើតឡើងនៅវេលា១១ព្រឹក ថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០២២ នៅចំណុច ចំណុចផ្លូវប្រសព្វផ្លូវជាតិលេ៥ ចូលមណ្ឌលសុខភាពអូអំបិល នៅភូមិអូរអំបិល ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សុីឌី អធិការនគរបាល ក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា មុនពេលកើតហេតុនោះ មានរថយន្តមួយគ្រឿងប្រភេទបែន ម៉ាកហ៊ីយ៉ានដាយ ពណ៌ស លាយខៀវ ប្រភេទដឹកដី
ពាក់ផ្លាកលេខបន្ទាយមានជ័យ3A2004 ធ្វើដំណើរតាមបណ្តោយផ្លូវប៉េតុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងទីប្រជុំជនមុខសាលារៀនអូរអំបិលក្នុងល្បឿនលឿនដោយមិនបានប្រយ័ត្នស្របពេលនោះមាន ម៉ូតូឆ្លងកាត់
ម៉ាកសង់ពាក់ ស្លាកលេខ 1N.1403បន្ទាយមានជ័យ ស្រាប់តែម៉ូតូបើកទៅបុករថយន្តដឹកដីពីក្រោយ ពេញទំហឹងបណ្តាលឲ្យអ្នកជិៈនិងអ្នកបើករបួសធ្ងន់២នាក់នៅនិងកន្លែងមិនដឹងថាស្លាប់ឬរស់នោះទេ។

លោកវរសេនីយ៍ឯក សុីឌីបានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកបើក ម៉ូតូ ឈ្មោះ ណាត់ ភេទប្រុស អាយុ២១ឆ្នាំ និងក្មេងម្នាក់ ឈ្មោះ យួក ភេទប្រុសអាយុ១០ឆ្នាំ រស់នៅភូមិអូរអំបិល ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ពេលដែលកើតហេតុហើយជនរងគ្រោះត្រូវបាននគរបាលចរាចរណ៍ក្រុងជួយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ចំណែក អ្នកបើករថយន្តនិងរថយន្ត និងម៉ូតូនគរបាល បញ្ជូនអធិការនគបាលក្រុងសិរីសោភ័ណរងចាំដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ៕ដោយ៖ឃិន គន្ធា