ករណីបាក់ដីនៅលើផ្លូវជាតិលេខ៥៥ បណ្ដាលអោយការធ្វើចរាចរណ៍មិនអាចធ្វើដំណើរបាន

អាជ្ញាធរស្រុកវាលវែង បានអោយដឹងថា ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់
បានបណ្តាលអោយមានការបាក់ដីជញ្ជាំងភ្នំ គ្រប់ពីលើផ្លូវជាតិលេខ៥៥ មិនអាចធ្វើចរាចរណ៍
បាននៅចន្លោះគីឡូម៉ែត្រលេខ១៤១-១៤២ ត្រង់ចំនុចភ្នំ១៥០០ កាលពីវេលាម៉ោង ៨:០០យប់
ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
អាជ្ញាធរស្រុករួម និងកម្លាំងប៉ូលិស ទាហាន កំពុងរៀបចំកម្លាំង និងគ្រឿងចក្រ ក្នុងការកាយដីចេញ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ៕