លោក​អភិបាលខេត្ត​ដឹកនាំ​មន្ត្រី​រាជកា​រដាក់​បិណ្ឌ​ទី​៧​នៅ​វត្ត​ថ្មី​ស្រុក​កំពង់លែង​

0

​កំពង់ឆ្នាំង ៖ នៅក្នុង​បិណ្ឌ​ទី​៧​នៅ​វត្ត​ថ្មី​ស្ថិតក្នុង​ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង   នា​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​និង​លោកជំទាវ រួម​ដំណើរ​ដោយ​លោក​ជំទាវ ដោ​ក សុ​ទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត   លោក​អភិបាលរង​ខេត្ត   លោក​ប្រ ធាន លោក​

អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ​ឃុំ​និង​ស្រុក ក្នុង​ស្រុក​កំពង់លែង​គ្រប់​លំដាប់ថ្នាក់ រួម​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​តាម​ប្រពៃណី​ខ្មែរ​។​
​នៅក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៧​នេះ​ផង​ដែរ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ ព្រមទាំង​លោក និង​លោកជំទាវ មន្ត្រីរាជការ​រួម​ដំណើរ និង ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​នាំយក​នូវ​ទេយ្យវត្ថុ​មួយចំនួន និង​បច្ច័យ​ចំនួន​៤.២០០.០០០​លាន​រៀល ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ថ្មី សំរាប់​ទុក​កសាង​សមិទ្ធិផល​នានា​ក្នុង​វត្ត  ហើយ​បាន​វេរ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​១១​អង្គ ដែល​ក្នុង​មួយអង្គៗ មាន​សាដក​១​និង​បច្ច័យ​២​ម៉ឺន​រៀល លោក​យាយជី​តាជី​១០០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ប្រាក់​១​ម៉ឺន​រៀល និង​ឧបត្ថម្ភ​សំរាប់ធ្វើ​ចង្ហាន់​ប្រគេន​ព្រះ​សង្ឍ​៥០​ម៉ឺន​រៀល  និង​បាន​ឧបត្ថម្ភ​ជូន​កងកំលាំង​សមត្ថកិច្ច​ការពារ​ចំនួន​២០​ម៉ឺន​រៀល​ផងដែរ​។     ​បន្ទាប់មក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​បាន​នាំគ្នា​ប័ង្សុកូ​ល​រាប់បាត  ដើម្បី​ឧទ្ទិស​ជូន​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​ជីដូន​ជីតា និង ញាតិ​កា​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន និង​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​វិញ្ញាណក្ខន្ធ​យុទ្ធជន យុទ្ធ​នារី​ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​និង​ប្រជាពលរដ្ឋ  នៅក្នុង​ភ្លើងសង្គ្រាម​កន្លងមក ។​
​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ក៏​បាន​បញ្ជាក់ថា​៖​ពិធី​បុណ្យកាន់បិណ្ឌ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិខ្មែរ​មួយ ក្នុងចំណោម​ពិធី​បុណ្យ​ប្រពៃណី​ផ្សេងៗ​ទៀត ដែល​ប្រជាជន​ខ្មែរ​បាន​ប្រារព្ធ​ធ្វើ ហើយ​ជា​រៀងរាល់​ឆ្នាំ​មិន​ដែល​ខាន​ឡើយ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​តែងតែ​ប្រារព្ធ​ធ្វើឡើង​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ខែ ភទ្របទ រហូត​ដល់​ថ្ងៃ​១៥​រោច ដែល​ពិធី​បុណ្យ​នេះ គេ​ចាត់ទុកថា​ជា​ពិធីបុណ្យ​រំលឹក​គុណ​មាតាបិតា ធ្វើឡើង​ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ និង​ឧទ្ទិស​មគ្គផល​ជូន​ដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​អោយ​បាន​ទទួល​សេចក្តីសុខ​គ្រប់ប្រការ  និង​បាន​រួចផុត​ពី​បាបកម្ម​ទាំងឡាយ​ដែល​បា​ប្រព្រឹត្ត​ខុសឆ្គង​កន្លងមក​។ តាម​ជំនឿ​បូរាណ​និយាយថា​៖​នៅក្នុង​រដូវ​ភ្ជុំបិណ្ឌ​១៥​ថ្ងៃនេះ យមបាល​បាន​លែង​ពពួក​ប្រេត​ដែលជា​អ្នក​មាន​បាបកម្ម​ទាំងឡាយ អោយមក​ឋានកណ្តាល  ដើម្បី​ដើរ​រក​សាច់ញាតិ កូនចៅ​ដែល​បាន​ធ្វើ​បុណ្យ​អោយ​ខ្លួន​នៅ​តាម​វត្ត​អារាម  តែបើ​ពពួក​ប្រែ​ត​ទាំងនោះ រក​កូនចៅ​មិនឃើញ​ធ្វើបុណ្យ​អោយ​ខ្លួន​វិញ​នោះ​ពួកគេ​និង​ដាក់​បណ្តា​ស់សា​រមិន​អោយ​កូនចៅ​គេ​រកស៊ី​មាន​បានឡើយ​៕​

DSC02517 DSC02528 DSC02583