ផ្លូវទៅកាន់រម្មណីដ្ឋានទឹកធ្លាក់ថ្ម ក្នុងឃុំជៀប ស្រុកទឹកផុស ក្រាលបានកាត់ ផ្តាច់យ៉ាងធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងប្រជាពលរដ្ឋនៅតំបន់នោះបានជាប់គាំង មិនអាចធ្វើដំណើរទៅមកបាន

ខេត្តកំពង់ឆ្នាំង :ទំនប់ចាក់ទឹម  គឺជាទំនប់ស្ទាក់ទឹកផង និងជាផ្លូវតភ្ជាប់ទៅកាន់រម្មណីដ្ឋាន ទឹកធ្លាក់ថ្មក្រាល ផង

 បានបាក់អស់ប្រហែលជាង១០០ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង ហើយការធ្វើដំណើរ ត្រូវបានកាត់ផ្តាច់មិនអាចធ្វើដំណើរបាន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១ រំលង

អាធ្រាតុឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នៅក្នុងភូមិសាស្ត្រ ឃុំជៀប ស្រុកទឹកផុស ។ 

 

 អាជ្ញាធរស្រុក ទឹកផុស និងមន្ត្រីជំនាញ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានចុះទៅពិនិត្យស្ថានភាព ខូចខាតផ្លូវធ្វើដំណើរ  និង ជាផ្លូវយ៉ាងសំខាន់សម្រាប់ទៅកាន់តំបន់ទេសចរណ៍ ដ៍មានប្រជាប្រិយ៍ភាព ទឹកធ្លាក់ថ្មក្រាលបានឱ្យដឹងថា៖ 

 ក្រោយការ ចុះពិនិត្យ ឃើញថា៖ ការ

ខូចខាត មានច្រើនកន្លែង ក្នុងនោះមាន៖ ចំណុចទំនប់ចាក់ទឹម មានប្រវែងប្រមាណ១០០ម៉ែត្រ និងមានជម្រៅប្រមាណ១០ម៉ែត្រ ,ចំណុចស្ពានថ្មអូរ

ឃ្លៃ ភូមិតានៃ ប្រវែង ១៥ម៉ែត្រ មានជម្រៅ៣.៥ម៉ែត្រ ,ទំនប់ដូនពៅ ខូចខាត

ភ្លឺប្រឡាយជាង១៥០ម៉ែត្រ ដែលមានទទឹងចាប់ពីកន្លះម៉ែត្រ ដល់២ម៉ែត្រ ។ 

  ប្រភពពីមន្ត្រីសាលាស្រុកទឹកផុសបានឱ្យដឹងថាៈ ក្រោយពេលបាក់ទំនប់ចាក់ទឹម ធ្វើឱ្យទឹកក្នុងបឹងចាក់ទឹម បានហូរចេញពីក្នុងបឹងស្ទើអស់ ហើយទឹកទាំងនោះបាន ហូរចុះ តាមអូរ តាមប្រឡាយ និងបែកវាល ចុះមកក្រោម ។

បញ្ហានេះខាងសាលាស្រុកបានជូនដំណឹងទៅតំបន់ផ្នែកខាងក្រោម ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នរួចហើយដូចជា នៅឃុំចោងម៉ោង និង ឃុំតាំងក្រសាំងជាដើម ដែលមានទំនប់ នឹងទ្វារទឹក   

  

 ដោយឡែកលោក ដោក ប៊ុនថុនប្រធាន

មន្ទីរធនធានទឹក នឹងឧតុនិយម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ទំនប់ស្ទាក់

ទឹក ចាក់ទឹម គឺបានកសាងក្នុងសម័យខ្មែរ

ក្រហម ។ទំនប់នេះបានស្ទាក់ទឹកដែល

ហូរតាមអូរក្នុងតំបន់ថ្មក្រាល ធ្លាក់ចូល

បឹងចាក់ទឹម។ កាលពីពេលកន្លងទៅនេះ ដើម្បីអភិវឌ្ឍន៍ ស្តាបឹងចាក់ទឹមឱ្យមានជម្រៅឡើងវិញ ខាង ធនធានទឹក បានសម្រេច ស្តាបឹងនិង ជួសជុលនិងកសាងទ្វារទឹក សាង់សង់ដោយសម័យខ្មែរក្រហម ដែលមានសភាពចាស់ទ្រុឌទ្រោមឡើងវិញ ។ពេលកំពុងសាងសង់ ក៍បានបិទទឹកនៅចំណុច

ទ្វារទឹកដែលកំពុងដំណើរការ ហើយ

បានបង្វែមុខទឹក ឱ្យធ្លាក់ទៅតាមប្រឡាយមួយផ្សេងទៀតដែលមានស្រាប់ ។ 

 ប៉ុន្តែដោយ សារស្ថានភាព ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងពេក ធ្វើឱ្យកំពស់ទឹកក្នុងបឹងចាក់ទឹមបានចាល់ឡើងខ្ពស់ ក្នុងស្ថានភាពបែបនេះ ខាងមន្ទីរធនធានទឹកបានសម្រេចកាយមុខទឹកបង្ហូរចេញដើម្បីរំដោះទឹកដែរ ប៉ុន្តែទឹកហូរបុកខ្លាំងពេកទើបបណ្តាលឱ្យហូរបុកដាច់ផ្លួវបែបនេះទៅ យ៉ាងនេះក្តីខាងមន្ទីរ ធនធានទឹកបានដឹកដីចាក់លប់វិញជាបណ្តើរៗហើយដែរ៕សុខ គឹមសៀន