ប្រជាពលរដ្ឋ៣គ្រួសារ និងតូបចំនួន៣ ត្រូវអគ្គីភ័យលេបត្របាក់ ទទទួលបានអំណោយមនុស្សធម៌ ពីព្រះសង្ឃ និងឣនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកស្ទោង

(កំពង់ធំ)÷ នៅរសៀលថ្ងៃអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០២២ លោក សាយ គឹ ម ឡម អភិបាលស្រុកស្ទោង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងមន្ត្រីក្រោមឱវាទ ព្រមទាំងព្រះសង្ឃបានចុះសួរសុខទុក្ខ ផ្តល់សម្ភារ និងថវិកាដល់ប្រជាពលរដ្ឋបីគ្រួសារ ស្ថិតនៅក្នុង  ភូមិ ប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយសារឆ្លងចរន្តអគ្គិសនីកាលពីរាត្រីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២២។

   

     ថ្លែងនៅក្នងឱកាសនោះ លោកអភិបាលស្រុកស្ទោងបានសម្តែងនូវទឹកចិត្តសោកស្តាយ ផ្តល់កម្លាំងចិត្តដល់ម្ចាស់ផ្ទះទាំងបីគ្រួសារខាងលើ ដោយលោកបានបញ្ជាក់ថា ក្នងនាមខ្លួនលោកផ្ទាល់ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនចង់ឃើញមិនចង់លឺនូវហេតុកាណ៍ ដ៏កាចសាហាវកើតមានឡើងលើប្រជាពលរដ្ឋណាម្នាក់ក្នុងមូលដ្ឋានឡើយ។ ជាមួយនេះផងដែរ លោកប្រធានឣនុសាខាក៏បានពាំនាំនូវការផ្តាំការសួសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលលោកតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទីណាមានទុក្ខលំបាក ទីនោះមានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចុះជួយដល់មូលដ្ឋានជានិច្ច។

   

      ជាចុងបញ្ចប់លោក សាយ គឹមឡម បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងប្រពលរដ្ឋគ្រប់គេហដ្ឋានត្រូវបង្កើនការយកចិត្តទុក្ខដាក់លើបញ្ហាអគ្គីភ័យ  ត្រូវត្រួតពិនិត្យប្រភពចំហេះឬ បង្គុំអគ្គិសនី អោយបានតមរឹមត្រូវ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា ពិសេសត្រូវបង្កើនការយកចិត្តទុក្ខដាក់  បញ្ហាទឹកជំនន់ និងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ផងដែរ។

     គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៣ខែខែកក្កដាឆ្នាំ២០២២ លោកសាយ គឹមឡម បានដឹកនាំកងកម្លាំងចម្រុះអន្តរាគមន៍ ជួយពន្លត់ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ហើយម្ចាស់ផ្ទះរងគ្រោះទាំងបីខាងលើ ក្នុងមួយគ្រួសារ ៗទទួលបានថវិកាចំនួន ៥០០០០០រៀល និងតូបទាំង៣ ក្នុងមួយតូបៗទទួលបាន៣០០០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត។