ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ណែនាំដល់សមាជិកបក្សស្រុកកំពង់សៀម ត្រូវមាន ឆន្ទៈស្មោះត្រង់ និង ទទួល ខុស ត្រូវខ្ពស់លើ ការងារ លើកកម្ពស់ ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ

កំពង់ចាម : ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានណែនាំដល់សមាជិកសមាជិការគណបក្សស្រុកកំពង់សៀម ត្រូវមាន ឆន្ទៈស្មោះត្រង់ និង ទទួល ខុស ត្រូវខ្ពស់លើ ការងាររបស់ខ្លួន ក្នុងគោលដៅ លើកកម្ពស់ ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ ការ ថ្លែង បែប នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៃស្រុកកំពង់សៀម នាព្រឹក ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ ដោយ មាន ការ អញ្ជើញ ចូលរួម ពី ឯកឧត្ដម អ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការ គណបក្សខេត្ត និង ថ្នាក់ដឹកនាំ សមាជិក សមាជិកា បក្ស ជា ច្រើន រូប ទៀត ។

ក្នុង កិច្ចប្រជុំ នោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានផ្តល់នូវអនុសាសន៏ណែនាំដល់សមាជិកសមាជិការគណបក្សស្រុកកំពង់សៀម សម្រាប់ត្រៀមយកជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣បន្តទៀត ពោលគឺត្រូវការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការរស់នៅដ៏សុខសាន្តរបស់ប្រជា ពលរដ្ឋ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំ ឲ្យ បន្តជំរុញ និង ពង្រឹង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច និងខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកប ដោយតម្លាភាព ព្រមទាំង អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” លេីសពី នោះ ត្រូវ ខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឲ្យបានល្អ និងជំរុញការអនុវត្តគោលនយោ បាយអភិវឌ្ឍន៍ឃុំ ឲ្យទទួលបានសមិទ្ធផលថ្មីៗទៀត ។
ជាមួយគ្នា នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បាន ណែនាំ ឲ្យ ពង្រឹងការអនុវត្ត ឲ្យបានល្អ នូវ តួនាទី ភារកិច្ច និងរបៀបរបបធ្វើការរបស់ក្រុមប្រឹក្សាឃុំ ព្រមទាំង បន្តពង្រឹងការរៀបចំកម្លាំង ដោយឈរលើ ទស្សនៈរក្សាចាស់ កសាងថ្មី និងពង្រឹងការងារចលនាមហាជន ជាពិសេសចលនាស្រ្តី និងកម្មករ ផងដែរ ៕