ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានជម្រុញអោយគ្រប់អង្គភាពបន្តខិតខំប្រមូលចំណូលអោយលទ្ធភាពរយះពេល៦ខែ ចុងឆ្នាំអោយគ្រប់តាមផែនការហើយត្រូវសិក្សាស្រាវជ្រាវពីសក្តានុពលនៃប្រភពចំណូលដើម្បីគ្រោងចំណូលសម្រាប់ស្នើសុំថ្នាក់អនុវត្តឆ្នាំង២០២៣ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

កំពង់់ឆ្នាំង ៖ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានជម្រុញអោយគ្រប់អង្គភាពបន្តខិតខំប្រមូលចំណូលឲ្យលទ្ធភាពរយះពេល៦ខែចុងឆ្នាំឲ្យគ្រប់តាមផែនការហើយត្រូវសិក្សាស្រាវជ្រាវពីសក្តានុពលនៃប្រភពចំណូលដើម្បីគ្រោងចំណូលសម្រាប់ស្នើសុំថ្នាក់អនុវត្តឆ្នាំង២០២៣ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបានជម្រុញបែបនេះ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំស្តីពីកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តចំណូលរយៈពេល៦ខែដើមឆ្នាំនិងលើកទិសដៅអនុវត្តរយៈពេល៦ខែចុងឆ្នាំ
២០២២ដើម្បី រៀបចំគម្រោងចំណូលថវិកាឆ្នាំ២០២៣-២០២៥និងឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកលោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ ពាក់ព័ន្ធនិង លោកស្រីរជ្ជទេយ្យករចំណូល ផងដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើដល់គ្រប់អង្គភាពពាក់ព័ន្ធត្រូវបន្តប្រមូលចំណូលអោយគ្រប់តាមផែនការ ឆ្នាំ
២០២២ ដែលជាសមិទ្ធកម្ម សូចនករនិងជា មូលដ្ឋាន៊ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ២០២៣-២០២៥ និង គម្រោងថវិកាសម្រាប់ឆ្នាំ២០២៣ អោយស្របតាមគោលនយោបាយសំខាន់ៗតាមផែនការសកម្មភាពរបស់ខ្លួន បានដាក់ចេញ ស្របតាមទិសដៅ នៃ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤របស់រាជរដ្ឋាភិបាលស្របទៅ និង គោលនយោបាយតាមវិស័យនីមួយៗប្រកបដោយគណ:ភាព តម្លាភាព គណនេយ្យភាពនិងមានប្រសិទ្ធភាពខ្ពស់៕
សុខ គឹមសៀន