លោកឧកញ៉ា ទៀ វិចិត្រ ត្រូវបានប្រកាសតែងតាំង ជាប្រធានសាខាគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធាន គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ .ឯកឧត្តម សំរិទ្ធ ភុំ អនុប្រធានគណកម្មាធិការគណ បក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុនិងជាប្រធានគណៈប្រចាំការគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុនាព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់គណកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុ ដោយបានតែងតាំង លោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុ ចំណុះកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ  និងមានអនុប្រធានសាខាចំនួន០៤រូប ចែកចេញ ជា០៦អនុសាខា ដែលមានសមាជិក សមាជិកា សរុបចំនួនជាងមួយរយនាក់។

លោកឧកញ៉ា ទៀ វិចិត្រ បានគោរពថ្លែងអំណរគុណដល់ឯកឧត្តមគួច ចំរើន និងថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុដែលគាំទ្រដល់សកម្មភាពសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុ និងប្រកាសទទួលស្គាល់ឲ្យចូលរួមក្នុងជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹងការ ប្តេជ្ញា ចិត្តថាសាខាគណបក្សប្រជាជនកម្ពុជាភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុនឹងខិតខំធ្វើ ការងារឲ្យបានល្អ ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម គួច ចំរើន ក្នុងនាមគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៌ កោតសរសើរដល់លោកឧកញ៉ា ទៀ វិចិត្រនិងបងប្អូន ក្មួយៗដែលជាសមាជិក សមាជិកា សាខាគណបក្ស ប្រជា ជនកម្ពុជាភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុសម្រាប់ការស្រឡាញ់ជឿជាក់និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្ស។

ឯកឧត្តម គួច ចំរើន មានប្រសាសន៌សង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាព គ្មានសង្គ្រាមនិងកំពុងមានការអភិវឌ្ឍន៌លើគ្រប់វិសយ័ ដែលធ្វើឲ្យប្រជាពលរដ្ឋ ច្រើនលើសលប់ក្នុងព្រះរាជាណាចក្រកម្ពុជា គាំទ្រដល់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យដឹនាំប្រទេសគ្រប់អាណត្តិបោះឆ្នោតជាបន្តបន្ទាប់៕

(ដោយនាគ សមុទ្រ)