ក្មេងស្រីម្នាក់ដើររកម្តាយត្រូវវង្វេងផ្លូវពីស្រុកជីក្រែងមកដល់ស្រុកកំពង់ស្វាយ ត្រូវសមត្ថកិច្ចបានឃាត់ទុក និងផ្សព្វផ្សាយរកឪពុកម្តាយ

(កំពង់ធំ)÷ ហេតុតែកូននឹកម្តាយរស់នៅបែកឆ្ងាយពីគ្នាត្រូវក្មេងស្រីឈ្មោះពៅ សុគា រស់នៅភូមិតាតួ ឃុំគោកក្រោមស្រុកជីក្រែង ខេត្តសៀមរាប។ បានដើររកម្តាយវង្វេងពីស្រុកជីក្រែង ខេត្តសៀមរាប មកដល់ដាវដែក(ថ្នល់បែក)ផ្លូវបំបែកសៀមរាប ព្រះវិហារ ស្ថិតឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពរបស់សមត្ថកិច្ចលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ កូនរស់នៅ១ រីឯម្តាយរស់នៅមករកស៊ីនៅភូមិអន្លង់ជួរ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្មេងស្រីរូបនេះដោយក្តីនឹករលឹកម្តាយខ្លាំងបានលួចចេញពីផ្ទះ ដើម្បីដើររកម្តាយដោយពុំដឹងថាម្តាយរស់នៅណាផង។ នោះគ្រាន់តែដឹងប្រហែលរស់នៅស្រុកស្ទោងប៉ុណ្ណោះត្រូវវង្វេងមកដល់ស្រុកកំពង់្វសាយ ហើយសមត្ថកិច្ចបានឃារត់ទុក និងផ្សព្វផ្សាយរកឪពុកម្តា៣យដើម្បីមកយកកូនស្រីនៅអធិការនគរបាលស្រុកកំពង់ស្វាយ។

លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ បានផ្តល់ដំណឹងក្រុមគ្រួសារ និងសាច់ញាតិរបស់ក្មេងស្រីបានដឹងដំណឹងហើយនៅល្ងាចថ្ងែទី០១ ខែសីហា ឆ្នាំ២០២២ បានប្រគល់ក្មេងជូនអាណាព្យាបាលវិញ អធិការនគរបាលនិងនាយប៉ុស្តិ៍ស្រុកកំពង់ស្វាយបានជូនថវិកាមួយចំនួនទៅក្មេងស្រីជានិស្ស័យផងដែរ។

ក្រុមគ្រួសារនិងសាច់ញាតិក្មេងស្រីបានថ្លែងអំណរគុណដល់ អធិការនគរបាលស្រុកកំពង់ស្វាយដែលបានយកចិត្តទុកដាក់ដល់កូនស្រីដែលដើរវង្វេងផ្លូវ និងជូនពរដល់ក្រុមការងារជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។