ខន អភិបាល នៃគណៈអភិបាលស្រុក និងលោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពតបានប្រជុំពិភាក្សាដើម្បីដោះស្រាយទំនាស់ រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋចំនួន២គ្រួសារ

ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងលោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត រួមនឹងក្រុមការងារថ្នាក់ស្រុក បានប្រជុំពិភាក្សាដើម្បីដោះស្រាយទំនាស់ រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋចំនួន២គ្រួសារ ស្ថិតនៅភូមិដើមពោធិ៍ ឃុំអង្គសុរភី។ដោយភាគីដើមចោទអាស្រ័យផលលើដីខ្នងប្រឡាយដែលបិទផ្លូវចេញចូល បានប្ដឹងចុងចោទជាម្ចាស់ដីមានប័ណ្ណកម្មសិទ្ធិជាប់ព្រំប្រទល់ដីប្រឡាយទាមទារបើកផ្លូវ។
ក្រោយពីបានប្រជុំរួច ក្រុមការងារក៏បានបន្តចុះពិនិត្យអង្កេតផ្ទាល់ដល់ទីតាំងដីទំនាស់ ដើម្បីពិនិត្យឱ្យបានច្បាស់លាស់រវាងដីមានប័ណ្ណកម្មសិទ្ធិឯកជនជាមួយដីប្រឡាយរបស់រដ្ឋ។
លទ្ធផលនៃការចុះអង្កេតផ្ទាល់ ក្រុមការងារបានកត់សំគាល់វាយតម្លៃច្បាស់ពីករណីទំនាស់ខាងលើ ក្នុងនោះក៏បានគោរព
រាយការណ៍ និងស្នើសុំគោលការណ៍ដឹកនាំរបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត កំពត សម្រាប់ការអនុវត្តទៅតាមទិដ្ឋភាពច្បាប់។បានប្រជុំពិភាក្សាដើម្បីដោះស្រាយទំនាស់ រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋចំនួន២គ្រួសារ