អភិបាលខេត្តកំពត អញ្ជើញមកបើកផ្លូវចេញចូល ជូនប្រជាពលរដ្ឋចំនួន១៩គ្រួសារ

ខេត្តកំពត ៖ រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២ ២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈ អភិបាលខេត្តកំពត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្តរួមមាន ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញខេត្ត គណៈអភិបាលស្រុកកំពង់ ត្រាច និងអាជ្ញាធរមូលដ្ឋានឃុំអង្គសុរភី បានអញ្ជើញចុះអនុវត្តផ្ទាល់បើកផ្លូវចេញចូលជូនប្រជាពលរដ្ឋចំនួន១៩គ្រួសារ ដែលកន្លងមកមានករណីធ្វើរបងបិទលើដីខ្នងប្រឡាយសាធារណៈដែលជាផ្លូវចេញចូលស្ថិតនៅភូមិដើមពោធិ៍ ឃុំអង្គសុរភី។
ក្រោមការសម្របសម្រួលរបស់ឯឧត្តមបណ្ឌិតអភិបាលខេត្តរួចមក ភាគីបំពានបានព្រមព្រៀងបើកផ្លូវទំហំ៥,៥ម៉ែត្រ ជាបណ្ដោះអាសន្ន ព្រមទាំងកាយរុះរើរបងដែលបំពានដើម្បីធ្វើផ្លូវចេញចូលជាប្រយោជន៍សាធារណៈ។បងប្អូនប្រជាពលរដ្ឋគោរពដឹងគុណយ៉ាងកក់ក្តៅចំពោះចំណាត់ការប្រកបដោយតម្លាភាព និងយុត្តិធម៌ជូនពួកគាត់។