អភិបាលខេត្តកំពង់ចាម ផ្តល់អនុសាសន៍ ចំនួន ៤ចំណុច សម្រាប់ឲ្យកិច្ចដំណើរការ សិក្ខា សាលារបស់ រដ្ឋបាល ស្រុកចំការលើ ឲ្យទទួលបានលទ្ធផលល្អប្រសើ

កំពង់ចាម : ក្នុងអង្គសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) នៅស្រុកចំការលើ នាព្រឹក ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន សម្រាប់ឲ្យកិច្ចដំណើរការ សិក្ខា សាលាទទួលបានលទ្ធផលល្អប្រសើរដូចខាងក្រោម ៖
១- មន្ទីរជំនាញ អង្គការនានា ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្ដោះអាសន្នក្នុងសិក្ខាសាលាសមាហរណកម្ម ឆ្នាំ២០២១កន្លងទៅ សូមធ្វើការពិនិត្យ លើគម្រោង ណា មិន ទាន់បាន អនុវត្ដ គម្រោងណាបានអនុវត្ដរួច ដើម្បីបង្កើនការសហការផ្ដល់ព័ត៌មានពីការអនុវត្ដដល់ឃុំ ។
២- មន្ទីរ អង្គភាពដែលជាស្ថាប័នរបស់រដ្ឋឈានមុខក្នុងការផ្ដល់សេវារបស់ខ្លួន ស្របតាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ផ្ដល់ការគាំទ្រដល់គម្រោងអាទិភាពឃុំ។ សូម ប្រើ ប្រាស់ ឲ្យអស់លទ្ធភាពធនធានផ្សេងៗដែលបាន ពីថ្នាក់ជាតិតាមរយៈក្រសួងសាមី ឬធនធានមកពីអង្គការជាតិ អន្ដរជាតិ សប្បុរសជន និងប្រភពផ្សេងៗ ដើមី្បគាំទ្រគម្រោងអាទិភាពរបស់ឃុំ នៅ ក្នុង សិក្ខា សាលានេះ។ មន្ទីរជំនាញក៏ត្រូវ បង្ហាញពីគោល នយោបាយ ជំនាញរបស់ខ្លួន សម្រាប់ការអភិវឌ្ឍន៍ មូលដ្ឋាន ដើម្បីឲ្យស្រុក និងឃុំ រៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគមានសង្គតិភាព ជាមួយ គោល នយោបាយ របស់ រាជរដ្ឋា ភិ បាល ផែនការ យុទ្ធសាស្ដ្រអភិវឌ្ឍន៍ ជាតិ និងផែនការអភិវឌ្ឍន៍របស់វិស័យជំនាញ។ ដោយកន្លងមកយើងបាន សង្កេតឃើញ ថា មន្ទីរ ជំនាញ គាំទ្រ គម្រោង សកម្មភាពរបស់ឃុំ នៅក្នុងសិក្ខាសាលាសមាហរណកម្ម មាន កម្រិតនៅ ឡើយ ដូចនេះ សំណូមពរ ឲ្យមន្ទីរ អង្គភាពជំនាញ ខិតខំគាំទ្រគម្រោងឃុំ ដើម្បី បង្ហាញ ពីការយក ចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជូនប្រជាជននៅមូលដ្ឋាន។
៣- សំណូមពរដល់អង្គការជាតិ អន្ដរជាតិ ដែលជាដៃគូអភិវឌ្ឍន៍ សូមពិនិត្យលើសកម្មភាពជាអាទិភាពរបស់ប្រជាជននៅមូលដ្ឋាន ដើម្បីបង្កើនការគាំទ្រគម្រោងវិនិយោគរបស់ឃុំ នៅតាម ទីតាំង គោលដៅអភិវឌ្ឍន៍របស់ខ្លួន ។
៤- សូមយកវេទិកានេះធ្វើការពិភាក្សាគ្នាទៅវិញទៅមករវាងឃុំ និងមន្ទីរ-អង្គភាព អង្គការ ជាតិ អន្ដរជាតិ ឲ្យបានច្បាស់លាស់ ដើម្បីធ្វើការចរចាររកអ្នកគាំទ្រ ហើយឈានដល់ការចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន សម្រាប់អនុ វត្ដ គម្រោងនៅឆ្នាំ២០២៣ ៕