កងរាជអាវុធហត្ថខេត្តបញ្ជួនជនសង្ស័យចំនួន០៦នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោស

0

ខេត្តព្រះសីហនុ៖ជនសង្ស័យចំនួន០៦នាក់នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោស តាម និតី វិធី ពាក់ព័ន្ធបទល្មើសជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ព្រះសី ហនុបានបញ្ជាក់ប្រាប់ឱ្យដឹងថាជនសង្ស័យទី០១.ឈ្មោះនាក់ ទូច ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ជនសង្ស័យត្រូវបានចាប់ខ្លួនវេលាម៉ោង១៨និង០០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នៅត្រង់ចំណុចភូមិវាលធំ ឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ។ដកហូតវត្ថុតាងរួមមាន÷១.ម្សៅសថ្លាចំនួន ០២កញ្ចបទម្ងន់២,៦៥ក្រាម។ទី០២ ឈ្មោះជា សេរីវុធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិន ពិត ប្រាកដស្នាក់នៅក្រុម៩ ភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តសីហនុ។ជនសង្ស័យត្រូវបានចាប់ខ្លួន នៅវេលា ម៉ោង១៨និង០០នាទី ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្រុម១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ដកយកវត្ថុតាងរួមមាន.ម្សៅសថ្លាចំនួន៣កញ្ចប់(តូច).ម៉ូតូមួយគ្រឿងម៉ាកAIR BLADE ពណ៌ខ្មៅ ឆ្នូតក្រហមគ្មានស្លាកលេខ.ទូរស័ព្ទ១គ្រឿងនិងប្រាក់រៀល២៨៥០០រៀល។

ទី០៣.ឈ្មោះឈឹម រដ្ឋា (ហៅអាឡុង) ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរចាំដីឲ្យគេ មានស្រុកកំណើតនៅកម្ពុជាក្រោម ប្រទេសវៀតណាម។ទី០៤.ឈ្មោះ ឈិន ស្រីឡែន ភេទស្រីអាយុ២៥ឆ្នាំ មុខរបររត់ទុក ទីកន្លែងកំណើតភូមិអូរត្រជាក់ចិត្ត ឃុំសំរុងស្រុកព្រៃនប់ ខេត្តសីហនុ។ទី០៥.ឈ្មោះ សិទ សំណាង ភេទប្រុស អាយុ ២០ឆ្នាំមុខរបរជាងម៉ូតូមានស្រុកកំណើតភូមិកោះម៉ាក់ ប្រាងឃុំអូសាលាខាងជើងស្រុកកំពង់ត្រាចខេត្តកំពត។ស្នាក់នៅសង្កាត់លេខ៤ក្រុងខេត្តព្រះសីហនុ។ជនសង្ស័យ ខាងលើត្រូវបានចាប់ខ្លួនវេលាម៉ោង០៨ និង៤០ នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ចំណុចភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ដកហូតវត្តុតាងរូមមាន៖.កំាភ្លើងកែឆ្នៃចំនួន២ដើម.ដែកឆាបចំនួន១.ដបជក់ចំនួន១.ខ្សៀជក់ចំនួន៥.ទូរស័ព្ទចំនួន៤.ដាវចំនួន១.អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋខ្មែរចំនួន១.កាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន១.ប័ណ្ណ ប ស ក ចំនួន១និងទុយោ.ថង់ប្លាស្ទិកសម្រាប់វេចខ្ចប់មួយចំនួនទៀតផងដែរ។ទី០៦ .ប៉េង ក្រេប ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិ អូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនសង្ស័យត្រូវបានចាប់ខ្លួន នៅវេលាម៉ោង០៣និង៤០នាទី ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំនុចបន្ទប់ជួលស្ថិតក្នុងក្រុម១ ភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ដកយកវត្ថុតាងរួមមាន.ម្សៅសថ្លាចំនួន១កញ្ចប់.ខ្សៀសរាប់ជក់១.ទូរស័ព្ទ១គ្រឿង.បារីម៉ៃសេវ៉ែន១កញ្ចប់.ដែកកេះចំនួន១.ប្រាក់ចំនួន១ពាន់រៀល.ប្រាក់ដុល្លាហុងកុងចំនួន២០ដុល្លា.ប្រាក់ដុល្លាចំនួន២ដុល្លា.ប្រាក់យូរូចំនួន២០យូរូផងដែរ៕

(ដោយនាគសមុទ្រ)