ឮថា មានអ្នកសើមមាត់ សើមក ពីគម្រោងដេញថ្លៃមូលនិធិឃុំ នៅសាលាឃុំកុមារាជា ស្រុកបាទី

ខេត្តតាកែវ ៖ មានការរៀបចំបើកសំណើរដេញថ្លៃរកអ្នកម៉ៅការសាងសងហេដ្ឋារចនាសម្ព័ន្ធ៣គម្រោងនៅសាលាឃុំកុមារាជា ស្រុកបាទី នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងនោះឮថា មានក្រុមហ៊ុនដើរហែរហម ចាំយកថ្លៃទឹកតែ ជាច្រើនក្រុមហ៊ុនដែលមកចូលរួមទាំងក្នុងខេត្តនិងក្រៅខេត្ត ត្រូវបានមើលឃើញសើមមាត់សើម ក ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំនេះផងដែរ។
មិនមានអ្វីប្លែកនោះទេ សម្រាប់ការទៅចូលរួមដេញថ្លៃសាងសង់គម្រោងមូលនិធិឃុំ សង្កាត់ គឺប្រាកដជាមានអ្នកដាក់សំបុត្រដេញថ្លៃជាធម្មតា តែថា បើអ្នកដែលចង់បានគម្រោងសាងសង់ចាំចាច់ណាស់ត្រូវដើរចរចារជាសាច់ប្រាក់ទំហ៊ំណាមួយ សម្រាប់ក្រុមហ៊ុននានាដែលទៅចូលរួម មិនចឹងប្រកដណាស់នឹងផ្អើលឈុលរត់ទៅដាក់ប៊ិតពេញហិបក្នុងសាលាឃុំមិនខាន។ មិនខុសនោះទេ គម្រោងដេញថ្លៃនៅសាលាឃុំកុមារាជា ស្រុកបាទី ដែលមាន៣គម្រោង គឺមានក្រុមហ៊ុនដាក់ស្រោមសំបុត្រដេញថ្លៃ៣ក្រុមហ៊ុននៅឃុំលំពង់ក្នុងនោះក្រុមហ៊ុនដេញបានគឺឈ្មោះ សំណង់៧៣ ដែលអ្នកដេញថ្លៃបានឈ្មោះ ឆែ សុខអាន ដោយឡែកមាន៤ក្រុមហ៊ុនទៀតបានដាក់ស្រោមសំបុត្រនៅឃុំកុមារាជា ដែលក្រុមហ៊ុនដេញបានឈ្មោះ សំណង់ទូទៅ TH ដែលអ្នកដេញថ្លៃបានឈ្មោះ ហ៊ន តៃហេងនិងឃុំក្រាំលាវ ក្រុមហ៊ុនដេញបានឈ្មោះ ហ៊ុត ស៊្រន អ្នកដេញថ្លៃឈ្មោះ ហ៊ុត ស៊្រន។ ជាការកត់សំគាល់ទៅលើតម្លៃប៉ាន់ស្មាននៅតែមានតម្លៃខ្ពស់ដដែលបើធៀបនិងតម្លៃប៉ាន់ស្មាន ខណៈក្រុមហ៊ុនរាប់សិបទៀតនៅក្រៅអាគារសាលាឃុំ មិនចូលរួមដាក់សំណើរ។ ក្រោយបញ្ចប់ការដេញថ្លៃ គេឃើញក្រុមហ៊ុនជាច្រើនបានមករង់ចាំកកកុញផ្អើលពលរដ្ឋនៅមុខវត្តជើងភ្នំទទា ដែលមានចម្ងាយ៥គីឡូម៉ែត្រជាងពីសាលាឃុំកុមារាជា ដែលជាទីតាំងដេញថ្លៃគម្រោង។ តើអាចទេដែលថា ក្រុមហ៊ុនហែរហមទាំងនោះនៅចាំទទួលលុយថ្លៃទឹកតែពីម្ចាស់គម្រោងទាំង៣ក្រុមហ៊ុនខាងលើ បើយ៉ាងៗនេះច្បាស់ណាស់គឺកើតមានការឃុបឃិតគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុននាំឲ្យខាត់បង់ថវិកាជាតិរាប់រយលានក្នុងមួយឆ្នាំៗ។ ចឹងតើបានជាផ្លូវមូលនិធិឃុំភាគច្រើនធ្វើមិនដែលជាប់សម្រាប់ប្រជាពលរដ្ឋប្រើបានច្រើនឆ្នាំសោះ៕ ពូស្មីត