បុរសវ័យ28ម្នាក់ទំនាស់ពាក្យសំដីគ្នាប្រើអំពើហឹង្សាទៅលើកម្មករទឹកសុទ្ធត្រូវបានសម្ថកិច្ចចាប់ខ្លូន

ព្រះវិហារ ពីថ្ងៃទី21ខែសីហាឆ្នាំ2022នៅភូមិគូលែនជើងឃុំគូលែនជើងស្រុកគូលែនខេត្តព្រះវិហារ
ករណី ប្រើអំពើហឹង្សាទៅលើកម្មករទឹកសុទ្ឋវាយត្រូវចំពីមុខពីដៃហើយយកដេកឆាបបំរុងនិងចាក់ទៅលើជនរងគ្រោះតែសំណាងល្អបានកម្មករមកជួយទាន់លោកវរៈសេនីយ៍ទោគឹមសារៀនបានប្រាប់មកថាបានទទួលពាក្យបណ្តឹងពីជនរងគ្រោះនៅថ្ងៃទី19 ខែសីហាឆ្នាំ 2022
លោកវរៈសេនីយីទោបានបន្តទៀតថាប៉ុស្តិ៍នគរបាលរដ្ឋបាល គូលែនជើង បានទទួលពាក្យបណ្ដឹងពីឈ្មោះនូ វុទ្ធី ភេទអាយុ40ឆ្នាំមុខរបរកសិករទីលំនៅបច្ចុប្បន្ន ភូមិដូនពែង សង្កាត់បារាយយ៍ ក្រុងតាកែវ ខេត្តតាកែវ។បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។បានមកដាក់ពាក្យបណ្ដឹងចោទលើឈ្មោះប្រុស សង្កាត់ ហៅរសាត់ ភេទប្រុសអាយុ28មុខរបរកសិកររស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែនខេត្តព្រះវិហារ។ ក្នុងករណី ប៉ុនប៉ងចាក់ សម្លាប់ ទៅលើកូនរបស់ខ្លួនឈ្មោះ ឌិន ពេជ្រវិរ:សិដ្ឋ ភេទប្រុសអាយុ14ឆ្នាំមុខរបរកម្មករសិប្បកម្មទឹកសុទ្ធ កាលពីថ្ងៃទី16ខែសីហាឆ្នាំ2022វេលាម៉ោងប្រហែល14/00នាទីនៅផ្ទះឈ្មោះហ៊ាង លាងនី ស្ថិតនៅភូមិឃុំខាងលើ។មូលហេតុទំនាស់ពាក្យសម្ដី មុខសញ្ញាសង្ស័យបានវាយទៅលើអ្នករងគ្រោះចំនួន 2 ដៃ ត្រូវចំផ្ទៃមុខ តែត្រូវកម្មករដែលធ្វើការជាមួយអ្នករងគ្រោះបានឃាត់និងចាប់ចេញ មុខសញ្ញាសង្ស័យបានដើរទៅផ្ទះត្រឡប់មកវិញយកដែកឆាប កាន់មករកចាក់អ្នករងគ្រោះម្ដងទៀតប៉ុន្តែត្រូវបានគេឃាត់ហើយមុខសញ្ញាសង្ស័យក៏ក្រវែងដែកឆាបចោលទៅស្នាមភ្លោះមុខផ្ទះ ហេីយម្តាយបង្កេីតមុខសញ្ញាសង្ស័យមកជួយឃាត់ហេីយហៅកូនទៅផ្ទះរបស់ខ្លួន។
បណ្ដឹងសុំឲ្យយកមុខសញ្ញទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ក្រោយទទួលពាក្យបណ្តឹង្ងថ្ងៃទី20/08/2022ជំនាញព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៏នគរបាលរដ្ឋបាលបានកោះហៅមុខសញ្ញាសង្ស័យមកសាកសួរបំភ្លឺសាមីខ្លួនបានសារភាពដូចការចោទប្រកាន់ខាងលើប្រាកដមែន។
មុខសញ្ញាសង្ស័យបានឃាត់ខ្លួននៅអធិការដ្ថាននគរបាលស្រុកដើម្បីបំពេញនីតិវិធី។
ដោយសែមឡុំ