រដ្ឋបាលឃុំស្រើងបានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី យុទ្ឋនាការ នៃច្រកចេញចូលតែមួយ និងផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព

(កំពង់ធំ)÷នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២លោក ហួត ឈាន មេឃុំស្រើង លោក តេង ម៉ាណែត សមាជិកក្រុមប្រឹក្សាឃុំ លោក ហ៊ុន គឹមសាន នាយប៉ុស្ត៏នគរបាលឃុំស្រើង និងសហការី បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី យុទ្ឋនាការ នៃច្រកចេញចូលតែមួយ និងផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់ ឱ្យចៀសផុតពីការគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ ដែលស្ថិតនៅក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានអ្នកចូលរួម ចំនួន១១៥នាក់ ។

ជាមួយគ្នានេះផងដែរ លោក ហួត ឈាន មេឃុំស្រើងបានលើកឡើងពីសារៈប្រយោជន៍ក្នុងឃុំកំពុងតែមានការរីកចម្រើនជាលំដាប់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីបច្ចេកទេសកសិកម្មទៅលើវិស័យកសិកម្មនិងចិញ្ចឹមសត្វ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារមួយកម្រិតផងដែរ។ លោកក៍បានបន្តទៀតថា ក្នុងឆ្នាំទីមួយ ត្រូវកសាងផែនការអភិវឌ្ឍដែលមានសុពលភាពរយៈពេលប្រាំឆ្នាំ និងត្រូវរៀបចំកម្មវិធីវិនិយោគបីឆ្នាំ រំកិល លើកទី១ សម្រាប់ថ្នាក់រដ្ឋបាលឃុំរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ ត្រូវបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ត្រូវខិតខំបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន។ ត្រូវបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

លោក ហួត ឈាន មេឃុំស្រើង ក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្ត គោលនយោបាយ(ភូមិ ឃុំ មានសុវត្ថិភាព) ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន រៀងៗខ្លួន ជាពិសេស បទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសង ខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំងឃុំស្រើង។