ផ្លូវក្រាលដីភ្នំជាង ១០គីឡូម៉ត្រត្រូវបានធ្វើការជួសជុលកែសម្រួលឡើងវិញដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង: ផ្លូវក្រាលដីភ្នំជាង១០គីឡូម៉ត្រត្រូវបានធ្វើការជួសជុលកែសម្រួលឡើងវិញដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលក្រុងស្រុលជលគីរី ខេត្តកំពង់ឆ្នាំង។

លោក ដូវ គឹមស៉ីន អភិបាលស្រុកជលគីរី បានអោយដឹង នៅថ្ងៃទី២១ ខែសីហាឆ្នាំ២០២២នេះថាផ្លូវលំមួយខ្សែនេះមានប្រវែងជា១០គីឡូម៉ែត្រត្រូវបានធ្វើការជួសជុលកែសម្រួលឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមករពីព្រោះផ្កូវមួយខ្សែនេះមានសារ:សំខាន់ក្នុងការដឹកជញ្ជូនកសិផលស្រែប្រាំងនិងចំការទៅកាន់ទីផ្សារនិងតំបន់ឆ្ងាយៗខណះស្រុកជល់គិរី ជាប់ព្រំប្រទល់ខេត្តកំពង់ចាម.និងខេត្តកំពង់ធំ.។

លោកអភិបាលស្រុកជលគីរីបានអោយដឹងទៀតថាដោយសារមានការណែនាំពី
ឯកឧត្តម.ស៊ុន សុវណ្ណារិទ្ធិ.អភិបាលខេត្តកំពង់ឆ្នាំង ខណ:ដែលផ្លូវនេះកំពង់ធ្វើការជួសជុលនេះមានប្រវែងជាង១០ គីឡូម៉ែត្រ.ទទឹងផ្លូវ៥ម៉ែត្រចេញពីភូមិព្រៃគ្រីខាងជើងបន្តរហូតដល់ខាងមុខសាលាឃុំពាមឆ្កោកស្រុកជលគីរីដោយប្រើប្រាស់ថវិការមូលនិធិរបស់រដ្ឋបាលស្រុកជលគីរីឆ្នាំ២០២២រួមនិងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកជលគិរីនិងថវិការបស់សប្បុរសជនផងដែរ។

លោកដូវ គឹមសុីន អភិបាលស្រុកជលគីរីបានអោយដឹងថានៅក្នុងស្រុករបស់លោកមានតែឃុំពីគឺឃុំ.ជលសារនិងឃុំពាមឆ្កោកមានការលំបាកក្នុងការធ្វើដំណើរទៅមកហើយផ្លូវទាំង២ខ្សែនេះលិចទឹកទន្លេ៦ខែនិង៦ខែទៀតគោកផ្លូវ១ខ្សែនេះគ្រោងបញ្ចប់ការសាងសង់នៅ១៥ថ្ងៃខាងមុខ ៕ សុខ គឹមសៀន