រន្ទះបាញ់ផ្ទះប្រជាពលរដ្ឋ ចំសរសរកណ្តាល បែកជា២.៣ ចំរៀក តែសំណាងល្អមិនបណ្តាល ឱ្យបាត់បង់អាយុជីវិតមនុស្សឡើយ នៅក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ

កំពង់ឆ្នាំង: គ្រោះធម្មជាតិរន្ទះបាញ់ផ្ទះប្រជាពលរដ្ឋចំសសរកណ្ដាល បណ្តាលឲ្យបែកសរសរផ្ទះ ជា២.៣ចំរៀក គួរឲ្យរន្ធត់ តែសំណាងល្អហេតុការណ៍ខាងលើនេះមិនបណ្តាលឲ្យរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ ។

ហេតុការណ៍ខាងលេីបានកេីតឡេីងនៅក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំង់ឆ្នាំង នៅវេលាម៉ោង៣រសៀល កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ។

លោក សុន សុខឃាងជាម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកេីតហេតុគាត់បាននាំ
កូនៗទៅមេីលស្រែ ចំណែកប្រពន្ធរបស់គាត់ទៅធ្វេីការនៅរោងចក្រ ក្រោយត្រឡប់មកពីស្រែមកវិញដល់មុខផ្ទះ ក៍ស្រាប់តែគ្រោះធម្មជាតិរន្ទះបាញ់ផ្ទះបែកសរសរកណ្តាល លាន់លឺដូចរន្ទះ តែម្ដង ។

ក្នុងហេតុការណ៍គ្រោះធម្មជាតិខាងលេីបណ្តាលអោយខូចខាតបែកសរសរកណ្តាល ១ដើមនិង ទូរស័ព្ទដៃចំនួន០១គ្រឿង ខ្សែភ្លេីង និងសម្ភារៈប្រេីប្រាស់អស់មួយចំនួនផងដែរ ។

ជាមួយគ្នានេះ លោក សុន សុខឃាង សំណូមពរដល់ អាជ្ញាធរមូលដ្ឋាន និងសប្បុរសជន មេត្តាជួយឧបត្ថម្ភ ដល់គ្រួសាររបស់លោកដែលកំពុងជួបការខ្វះខាតថវិការៀបចំជួសជុលដូរសសរ
ផ្ទះ១ដើមចេញ ដេីម្បីឲ្យកូនៗ និងក្រុមគ្រួសាររបស់គាត់ដែលមានសមាជិក
ចំនួន៦នាក់មានទីជម្រក ស្នាក់នៅ ៕
សុខ គឹមសៀន