កម្លាំងអធិការដ្ថាននគរបាលក្រុងកំពង់ឆ្នាំងផ្នែកយុត្តិធម៌បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានចុះឃាត់ខ្លួនក្មេងទំនើង 5 នាក់រួមនឹងវត្ថុតាង ដោយប្រើហិង្សាដោយចេតនា នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង

កំពង់ឆ្នាំង ៖ មានករណីហិង្សាដោយចេតនាមួយដែលបង្កឡើងដោយក្មេងទំនើង 5 នាក់ និងធ្វើអោយខូចខាតដោយចេតនា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២០ និង១៧នាទី នៅចំណុចការ៉ាស់សាំងរបស់ជនរងគ្រោះឈ្មោះ លឹម យូអ៊ី ភេទប្រុសអាយុ៥២ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះកម្លាំងអធិការដ្ឋានផ្នែកយុត្តិធម៌ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ ជាលទ្ធផល បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១, ឈ្មោះភឿន វណ្ណនឿនភេទប្រុសអាយុ១៨ឆ្នាំទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ។
២, ឈ្មោះខៀវ សុវណ្ណនី ភេទប្រុស អាយុ ១៤ឆ្នាំ ទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារ
ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
៣, ឈ្មោះ ខុម វ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិស្រែព្រីងសង្កាត់កំពង់
ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
៤, ឈ្មោះ ជឹម គឹមឡេង ភេទប្រុស អាយុ១៧ឆ្នាំទីលំនៅភូមិម៉ុងបារាំងសង្កាត់
ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
៥, ឈ្មោះ និន មិនា ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិត្រពាំងបីសង្កាត់ផ្សារ
ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

យោងតាមរបាយការណ៍របស់អធិការនគរបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថាកម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួននិងដកហូតវត្ថុតាងកាំបិតកកុក ០៣ដើម, កាំបិតបាំងតោ ០១ដើម,ជំពាមកៅស៊ូ០១ដើម,គ្រាប់ជំពាម០៦គ្រាប់(គ្រាប់ថ្ម), ស្លាកលេខម៉ូតូចំនួន ០១
សន្លឹក(ស្វាយរៀង1Q-36.51) ម៉ូតូ ០៣គ្រឿង(ម៉ាកហុងដាឌ្រីម ០២គ្រឿង សេរីឆ្នាំ២០២០ គ្មានស្លាលេខ និងសេរីឆ្នាំ២០២១ស្លាកលេកំពង់ឆ្នាំង1L-07.73 ព្រមទាំង ០១គ្រឿងទៀតម៉ាកវីនន័រ ពណ៍ទឹកក្រូចសេរីឆ្នាំ២០១៧ស្លាកលេខភ្នំពេញ1BG-59.83 ចំណែកបក្សពួកផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅស្នងការខេត្តនៅថ្ងៃទី 20 ខែសីហានេះដើម្បីចាត់ការតាមនិតិវិធី ៕សុខ គឹមសៀន