កិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធិផលសន្និបាត គណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់ គណបក្ស និងបូកសរុបលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្ដិទី៥

កំពង់ឆ្នាំង:នៅព្រឹក ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក
ជំទាវ ជូ ប៊ុនអេង សមាជិកគណកម្មាធិការកណ្ដាលអនុប្រធានក្រុមកាងារចុះជួយ
ខេត្ដកំពង់ឆ្នាំង និងជាប្រធានក្រុមកាងារគណបក្សចុះជួយក្រុងកំពង់ឆ្នាំង បានដឹកនាំ កិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធិផលសន្និបាត គណៈកម្មាធិការ កណ្ដាលវិសាមញ្ញ របស់គណបក្ស និងបូកសរុបលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា សង្កាត់អាណត្ដិទី៥ និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណ
បក្សក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម លោកជំទាវ ប៊ន សុភី សមាជិកអចិន្ត្រៃយ៍ខេត្ដ និង ជាប្រធានក្រុមការងាររបស់គណបក្សខេត្ដចុះជួយក្រុងកំពង់ឆ្នាំងបានផ្សព្វផ្សាយសេចក្ដី
ជូនដំណឹងស្ដីពីលទ្ធផលសន្និបាតគណៈ
កម្មាធិការកណ្ដាល វិសាមញ្ញរបស់គណ
បក្សប្រជាជនកម្ពុជាជូនដល់អង្គប្រជុំ ។

លោក យិន សាវ៉េន សមាជិកគណៈកម្មាធិការគណបក្សខេត្ដ និងជាអនុប្រធានគណបក្សក្រុង ផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់អា
ណត្ដិទី៥ ឆ្នាំ២០២២ និងទិសដៅបោះឆ្នោត ទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ឆ្នាំ ២០២៣ ជូនសមាជិកសមាជិកាក្នុងអង្គប្រជុំ និងមានការចូលរួម ពីសមាជិកសមាជិការ ក្រុមការងារថ្នាក់ កណ្ដាល ក្រុមការងារថ្នាក់ខេត្ដ ក្រុមកាងារ គណបក្សក្រុង ក្រុម ប្រឹក្សាសង្កាត់ទាំង៤ មេភូមិ ស្មៀន និងនាយប៉ុស្ដ៍នគរបាល…។

លោកជំទាវ ជូ ប៊ុនអេង សមាជិកគណកម្មាធិការកណ្ដាលអនុប្រធានក្រុមកាងារចុះជួយខេត្ដកំពង់ឆ្នាំង និងជាប្រធានក្រុមកាងារគណបក្សចុះជួយក្រុងកំពង់ឆ្នាំង បានមានប្រសាសន៏ បូកសរុបណែនាំឲ្យមន្រ្តីបក្សយើងទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដឹងសុខទុក និងតំរូវការរបស់បងប្អូនដែលរស់នៅតាម ភូមិ ឃុំ/សង្កាត់ ក្រុង ស្រុក ដើម្បីធានាសុខសុវត្ថិភាព ជូនប្រជាពល
រដ្ឋ និងណែនាំអោយចេះការពារ សុខភាព ពិសេស ជំងឺ ដូចជាគ្រុនចាញ់ គ្រុន ឈាម ពិសេស covide19 ជំរុញអោយទៅចាក់វ៉ាក់ វ៉ាក់សាំង ដូសជំរុញបានគ្រប់ៗគ្នា៕សុខ គឹមសៀន