រូបសំណាកចំនួន០៥អង្គដែលពលរដ្ធជីករកឃើញនោះត្រូវបានប្រគល់ឲ្យមន្ទីរវប្បធម៌និងវិចិត្រសិល្បះថែរក្សាទុកហើយ

ឧត្តរមានជ័យ : រូបសំណាចំនួន០៥ព្រះអង្គដែលប្រជាពលរដ្ធរស់នៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ដែលម្ចាស់ផ្ទះឈ្មោះ សាបឿន រ៉ាន់ ជីកដីធ្វើបន្ទប់ទឹកហើយប្រទះឃើញរូបព្រះទាំង៥អង្គកាលពីអំឡុងពេលថ្មីកន្លងនេះហើយនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២២វេលាម៉ោង៧និង៣០នាទីព្រឹកលោកឧត្តមសេនីយ៍ត្រី នួន អេតប្រធានផែនការងារនគរបាលសណ្តាប់ធ្នាប់ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋានខេត្តឧត្តរមានជ័យបានធ្វើពិធីប្រគល់និងទទួលរូបសំណាក(ឈ្មោះ ត្រៃពុទ្ធសាសនា)ចំនួន ០៥(ប្រាំ)អង្គរូប ដែលទទួលបានមកពីអធិការរដ្ឋាននគរបាលស្រុកចុងកាល់ប្រគល់ទៅខាងមន្ទីរវប្បធម៌និង វិចិត្រសិល្បៈខេត្តឧត្តមានជ័យ ដឹកនាំដោយ:លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និង វិចិត្រសិល្បៈ ខេត្តឧត្តមានជ័យដើម្បីយកទៅរក្សាទុកក្នុងសារ:មន្ទីរខេត្តឧត្តរមានជ័យ ជាសម្បត្តិបេតិកភណ្ឌជាតិ។

លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២២នេះថា រូបសំណាកទាំង៥ព្រះអង្គដែលពលរដ្ធជីករកឃើញនៅស្រុកចុងកាលនោះត្រូវបានខាងកម្លាំងជំនាញផ្នែកការពារបេតិកភណ្ឌនៃស្នងការនគរបាលខេត្តបានធ្វើលិខិតប្រគល់មកឲ្យខាងមន្ទីរជាអ្នកទទួលយកគ្រប់ហើយ។

សូមបញ្ជាក់ថាលោកប្រធានមន្ទីរដដែលបានបន្តថា បើតាមការពិនិត្យជាក់ស្តែងរបស់ជំនាញមន្ទីរវប្បធម៌និងវិចិត្រសិល្បះ ចំពោះរូបសំណាកដែលពលរដ្ធរកឃើញទាំង៥អង្គនោះគឺធ្វើឡើងអំពីស្ព័នធម្មតា ហើយនៅល្ងាចថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២ក្នុងនាមមន្ទីរលោកបានចាត់ឲ្យមន្ត្រីរបស់លោកនាំយកនូវថវិការពីខាងលោកស្នងការដែលបានជួយឧបត្ថម្ភបូករួមថវិការរបស់មន្ទីរបន្ថែមនិងមានទាំងអង្ករយកទៅជូនទៅដល់ប្រជាពលរដ្ធរស់នៅស្រុកចុងកាល់ដែលជាម្ចាស់ផ្ទះដែលបានរកឃើញរូបសំណាកព្រះអង្គនៅក្នុងលំនៅឋាននិងបានផ្តល់ប័ណ្ណសរសើរដើម្បីជាការលើកទឹកចិត្តដល់រូបគាត់ផងដែរ។(ដោយ:ចាន់ ធី)